website_news:2018190302

បុរសពលករម្នាក់, ត្រូវគេចាក់សម្លាប់នៅមុខបន្ទប់គ្មាននរណាដឹង

http://www.pheaktraprak.com/ March 17, 2018

បុរសពលករបរទេសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវឃាតករយកអាវរំមុខរួចចាក់សម្លាប់យ៉ាងព្រៃផ្សៃនៅបន្ទប់ស្នាក់នៅរបស់កម្មករសំណង់ក្នុងការដ្ឋានមួយកន្លែងស្ថិតនៅក្រុងប៉ាតាយ៉ាខេត្តឈុនបុរី។ ករណីអំពើឃាតកម្មចាក់ស្លាប់មនុស្សនេះបានកើតឡើងកាលពីវេលាម៉ោង10យប់ នាថ្ងៃសុក្រទី16 ខែមីនា ឆ្នាំ2018 នៅត្រង់ចំណុចមុខបន្ទប់ ស្នាក់នៅរបស់ពលករសំណង់ ស្ថិតនៅក្នុង(សយ)ប្រាក់ដំណាក់(5) សង្កាត់ណងព្រឺរ ស្រុកបាងឡាម៉ុងខេត្តឈុនបុរី ប្រទេសថៃ។ យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចថៃបានដឹងថា បុរសពលករវ័យប្រមាណ25-30ឆ្នាំ ម្នាក់ត្រូវឃាតករមិនដឹងចំនួនបានយករុំមុខរួចចាក់ចំនួន 9កាំបិតដេកស្លាប់នៅក្បែរអាងទឹកមុខបន្ទប់ស្នាក់នៅរបស់ពលកររសំណង់ស្នាក់ទីនោះ។

តាមការសាកសួរពលករដែលស្នាក់នៅបន្ទប់ក្បែរនោះបានប្រាប់ថាមិនមាននណាស្គាល់ជនរងគ្រោះហើយក៏មិនបានហេតុការណ៍ឃាតកម្មដែរ ករណីអំពើឃាតកម្មនេះបានធ្វើឲ្យសមត្ថកិច្ចថៃមានការសង្ស័យយ៉ាងខ្លាំងព្រោះទាំងមនុស្សទាំងកាមេរ៉ាសុវត្ថិភាពនៅត្រង់បរិវេណការដ្ឋានស្នាក់នៅខាងលើមិនអាចប្រើការ។ នៅវេលាបន្តបន្ទាប់កម្លាំងសម្ថកិច្ចតម្រួតក្រុងប៉ាតាយ៉ា បានធ្វើការចុះត្រួតពិនិត្យកន្លែងកើតហេតុយ៉ាងលំអិតម្ដងទៀតរួចនាំខ្លួនពលករខ្មែរដែលស្នាក់នៅទីនោះប្រមាណចំនួន23នាក់ យកទៅធ្វើការសាកសួរនៅយ៉ាងលំអិតនៅអធិការដ្ឋានតម្រួតក្រុងប៉ាតាយ៉ា ព្រោះពលករទាំងអស់គ្មានឯកសារបញ្ជាក់ស្ថានណាក់ធ្វើការស្នាក់នៅក្នុងប្រទេសថៃតាមផ្លូវច្បាប់។

website_news/2018190302.txt · Last modified: 2018/03/19 14:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki