website_news:2018190303

កម្មករ(តាងដាវ)យ៉ាងហោចណាស់ចំនួន 03នាក់ត្រូវភ្លើងឆេះស្លាប់នៅក្នុងរថយន្ត

http://www.pheaktraprak.com/ March 18, 2018

រន្ធត់,មានករណីរថយន្តឈ្នួលដឹកពលករ (តាងដាវ) បុកគូទរថយន្តសណ្តោងបណ្ដាលឲ្យកើតអគ្គិភ័យស្លាប់មនុស្សចំនួន03នាក់ និងមានមនុស្សរងរបួសចំនួន08នាក់។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង02:30នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី17 ខែមីនា ឆ្នាំ2018 នៅត្រង់ចំណុចគីឡូម៉ែត្រ77+400 លើផ្លូវជាតិអេសៀរ ស្ថិតក្នុងស្រុកផរ៉ុមបុរី ខេត្តសិង្ហបុរី ប្រទេសថៃ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តឈ្នួល12កៅអីម៉ាកToyota មួយគ្រឿងពាក់ស្លាកលេខ33-1501(ក្រុងថេប) បានបើកបុកពីក្រោយរថយន្តសណ្តោងមួយគ្រឿងទៀតពាក់ស្លាកលេខ80-8432 (សិង្ហបុរី) ពេញទំហឹងធ្វើឲ្យកើតអគ្គិភ័យឆាបឆេះរថយន្តឈ្នួលខាងលើខ្ទេចទាំងស្រុង។យោងតាមការបញ្ជាក់របស់សមត្ថកិច្ចដែលចុះអន្តរាគមន៍កន្លែងកើតហេតុប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរខាងលើនេះមានពលករសញ្ជាតិភូមាចំនួន 08នាក់បានរងរបួស និងចំនួន 03នាក់ ទៀតត្រូវភ្លើងឆេះស្លាប់នៅក្នុងរថយន្ដ ចំណែកឯជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យសិង្ហបុរីចំនួន 06នាក់និងមន្ទីរពេទ្យផរ៉ុមបុរីចំនួន02នាក់។ បច្ចុប្បន្នសម្ថកិច្ចថៃកំពុងធ្វើការស្រាវជ្រាវរកមូលហេតុដែលបង្កឲ្យកើតគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយនេះ។

website_news/2018190303.txt · Last modified: 2018/03/19 14:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki