website_news:2018190304

កក្រើកទៀតហើយ ម្ដងនេះរឿងបៃចាប់គូក្លែងក្លាយ

http://www.pheaktraprak.com/ March 18, 2018

កាលពីថ្ងៃសៅរ៍ ទី17 ខែមីនា ឆ្នាំ2018 ម្សិលមិញមានករណីពលករបរទេសចំនួន 15នាក់ត្រូវកម្លាំងសមត្ថកិច្ចតម្រួតថៃប្រចាំសូន្យOSS ខេត្តនុនថាកបុរី ចាប់ខ្លួនពីបទក្លែងបន្លំឯកសារបន្ទាប់ពីមានថៅកែថៃនាំពលករទាំងអស់នោះទៅធ្វើត្បៀតប្រវត្តិនិង(ត)វីសារពីរឆ្នាំនៅក្នុងសូន្យOSS ខេត្តនុនថាកបុរី ប្រទេសថៃ ។ ក្នុងករណីខាងលើនេះគេនៅមិនទាន់ដឹងច្បាស់ថាពលករដែលត្រូវសមត្ថកិច្ចថៃចាប់ខ្លួននោះជាជនជាតិអ្វីនៅឡើយទេ ក៏ប៉ុន្ដែនៅលើបណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុករបស់ក្រុមអ្នកគ្រប់គ្រងពលករបរទេសបានបង្ហាញអំពីរូបភាពតួយ៉ាងនៃ (ប៉ៃចាប់គូរ) ក្លែងក្លាយរបស់ពលករភូមាម្នាក់ ដើម្បីដាស់តឿនដល់ថៅកែថៃផ្សេងទៀតកុំឲ្យលុងជឿលើក្រុមជនខិលខូចដែលតែងតែបោកប្រាស់ថៅកែថៃ និងពលករដែលកំពុងធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃ។ ដូច្នេះហើយសូមបងប្អូនពលករខ្មែរខុសច្បាប់នៅក្នុងប្រទេសថៃទាំងអស់សូមមេត្តាកុំលុងជឿលើបុគ្គលខិលខូចបោកប្រាស់ណាដែលនិយាយថា អាចធ្វើលុងបៀនថ្មីជូនពលករអត់ខុសច្បាប់បានម្ដងទៀតអោយសោះ ពីព្រោះពលករខុសច្បាប់មានតែធ្វើប៉ាស្ព័រការងារMOUពីខាងប្រទេសរបស់ខ្លួនមកវិញប៉ុណ្ណោះទើបអាចធ្វើការនៅក្នុងប្រទេសថៃបាន។

website_news/2018190304.txt · Last modified: 2018/03/19 14:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki