website_news:2018190305

គ្រោះថ្នាក់បាក់អាគារសំណង់ ទៀតហើយ នៅក្នុងខេត្តនុនថាកបុរី

http://www.pheaktraprak.com/ March 18, 2018

មានករណីបាក់អាគារសំណង់មួយខ្នងនៅខេត្តនុនថាកបុរី បណ្ដាលឱ្យសង្កត់កម្មករខ្មែរ ម្នាក់និងជនជាតិម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង12 ថ្ងៃត្រង់ នៅថ្ងៃអាទិត្យទី18 ខែមីនា ឆ្នាំ2018 នៅត្រង់ចំណុចផ្លូវក្បែរផ្លូវជាតិឆៃយ៉ាព្រឹក ស្ថិតក្នុងភូមិ(5) សង្កាត់ខ្លងប្រាក់ដុំ ស្រុកបាក់ក្រេត ខេត្តនុនថាកបុរី ប្រទេសថៃ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា អាគារសំណង់កំពុងសាងសងចំនួនមួយខ្នងកម្ពស់ពីរជាន់ បានបាក់ស្រុតចុះក្រោមបណ្ដាលឲ្យសង្កត់បុរស កម្មករខ្មែរម្នាក់ឈ្មោះ ឆេន ភេទប្រុសអាយុ 37ឆ្នាំ ជាជាងសំណង់ស្លាប់ និងបុរសម្នាក់ទៀតឈ្មោះ Suvaht moseng អាយុ 37ឆ្នាំ សញ្ជាតិថៃ ជាថៅកែក្រុមហ៊ុនកសាងខាងលើស្លាប់នៅនឹងកន្លែងកើតហេតុព្រមទាំងមានកម្មករម្នាក់ទៀតរងរបួសផងដែរ។ តាមការសន្និដ្ឋានបឋមបានអោយដឹងថា ករណីបាក់អាគារខាងលើនេះប្រហែលបណ្ដាលមកពី(ណាងរាន)ទ្របេតុងទើបចាក់ហើយមិនអាចទ្រ និងទម្ងន់ស៊ីម៉ង់បានទើបធ្វើឲ្យបាក់ស្រុតចុះមកបែបនេះ ក្រោយពេលកើតហេតុសមត្ថកិច្ចថៃបានចុះធ្វើការត្រួតពិនិត្យអាគារសំណង់ខាងលើយ៉ាងលម្អិតម្ដងទៀត ដើម្បីរកមូលហេតុដែលធ្វើអោយកើតគ្រោះថ្នាក់នេះ។

website_news/2018190305.txt · Last modified: 2018/03/19 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki