website_news:2018190401

ពលករនៅតែសម្រុកឆ្លងដែន តាមច្រករបៀងខុសច្បាប់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ២៣:៣៦ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរសម្រុកឆ្លងដែនទៅប្រទេសថៃតាមច្រករបៀងដោយខុសច្បាប់ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាយប់ថ្ងៃទី១៨ មេសា២០១៨។ ច្រករបៀងដែលមានពលករ លួចឆ្លងដែនខាងលើស្ថិតក្នុងភូមិអូរល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ។ ពលករម្នាក់និយាយថា ការឆ្លងដែនតាមច្រករបៀងខុសច្បាប់ព្រោះ តែទៅតាមរយៈក្រុមហ៊ុនធ្វើលិខិតឆ្លងដែនមានការយឺតយ៉ាវ ទើបបង្ខំចិត្តឆ្លងដែនតាមច្រករបៀង។

ក្រុមពលករប្រាប់ថា ទៅប្រទេសថៃធ្វើការផ្សេងៗគ្នា ខ្លះធ្វើការរោងចក្រ និងភាគច្រើនទៅធ្វើជាកម្មករសំណង់ ហើយថាថ្លៃផ្លូវពីកម្ពុជាដល់គោលដៅម្នាក់ ២៥០០បាត(ប្រាក់ថៃ)នេះមិនទាន់គិតដល់សេវាជជុះនៅមាត់អូរព្រំដែនខ្មែរថៃនៅឡើយ។ គិតទៅពិបាកដែររាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ(កម្ពុជា-ថៃ) បានសម្របសម្រួលជើងធ្វើដំណើរ តាមច្រកទ្វារព្រំដែនអន្តរជាតិនានាមិនយកប្រាក់ក្តី ក៏ពលករមួយចំនួននៅតែលួចឆ្លងដែនខុសច្បាប់ ដដែល ដោយសារចាញ់បោកកាអូសទាញរបស់ពួកមេខ្យល់ឬ?៕

website_news/2018190401.txt · Last modified: 2018/04/19 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki