website_news:2018190701

ឯកអគ្គរាជទូតកម្ពុជា ស្នើអាជ្ញាធរ និងថៅកែរោងចក្រនៅកូរ៉េ បន្ដយកចិត្តទុកដាក់ និងជ្រើសរើសពលករខ្មែរបន្ថែម

https://www.dap-news.com/kh ថ្ងៃពុធ, ១៨ កក្កដា ២០១៨ 15:46 ដោយ: ស៊ាន កុសល ID:113

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ បានស្នើរដល់អាជ្ញាធរ និងថៅកែរោងចក្រនៅកូរ៉េ សូមឲ្យបន្តយកចិត្តទុក្ខដាក់ និងជ្រើសរើសពលករខ្មែរ បន្ថែមទៀត ទៅធ្វើការនៅកូរ៉េ ។ ការស្នើរសុំរបស់លោក ឡុង ឌីម៉ង់ ធ្វើឡើង នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ខណៈលោក និងក្រុមការងារទីប្រឹក្សាការងារ ទទួលបន្ទុកពលករ បានសហការជាមួយមជ្ឈមណ្ឌល ប្រឹក្សាយោបល់ជនបរទេស នាទីក្រុងអានសាន បានចុះទស្សនៈកិច្ច និងសួរសុខទុក្ខបងប្អូន ពលករខ្មែរចំនួន ១០នាក់ នៅរោងចក្រ Changdae Metal (រោងចក្រផលិតតួម៉ាស៊ីនរបស់រថយន្ដ) នាតំបន់អានសាន ។ ជាមួយគ្នានោះដែរ ឯកអគ្គរាជទូត សូមថ្លែងអំណរគុណជាអនេក ដល់សាលាក្រុងអានសាន និងមជ្ឈមណ្ឌលប្រឹក្សាយោបល់ ជនបរទេសនាទីក្រុងអានសាន ដែលតែងតែសហការបង្កលក្ខណៈ ដល់ស្ថានទូតកម្ពុជាក្នុងការ ជួយដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋខ្មែរ នៅទីក្រុងអានសាន និងសូមថ្លែងអំណរគុណ ដល់ម្ចាស់រោងចក្រ Changdae Metal លោក ស៊ុង ក្វាងស៊ង ដែលបានស្រលាញ់ថែទាំ ពលករកម្ពុជាទាំង១០នាក់ ដែលកំពុងបម្រើការងារ នៅរោងចក្ររបស់លោក និងស្នើដល់លោកថៅកែ សូមបន្ដជ្រើសរើសពលករកម្ពុជា បន្ថែមទៀតនៅពេល ដែលពង្រីករោងចក្រ ហើយសូមលើកទឹកចិត្ត ឱ្យមកបណ្ដាក់ទុនបើករោងចក្រ នៅកម្ពុជាដើម្បីជ្រើសរើស អតីតពលករដែលបាន ចប់អាណត្តិធ្វើការដើម្បី បន្ដជំនាញវិជ្ជាជីវៈរបស់ពួកគេ ៕

website_news/2018190701.txt · Last modified: 2018/07/19 15:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki