website_news:2018190901

តុលាការខេត្តសម្រេចឃុំខ្លួននារីម្នាក់ ពីបទ នាំចេញដោយមិនស្របច្បាប់

http://cambodiapolice.com/policekh/ 5:38 pm 18 កញ្ញា 2018

ខេត្តកំពង់ចាម ៖ ករណីនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ ដែលកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ បានបង្ក្រាបកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវបានលោក សួន សំណាង ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៥១៣ ទ.ព្រ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ពីបទ នាំយកចេញដោយមិនស្របច្បាប់ ដោយមានគោលដៅ ប្រព្រឹត្តនៅភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីអំឡុងខែកុម្ភៈ និង ខែមីនា ឆ្នាំ២០១៨ ។

សូមរំលឹកផងដែរថាៈ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ បានចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខៈ ១៦៤០ ព.ស និង លេខៈ ១៦៤២ ព.ស ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ របស់អយ្យការ អមសាលាដំបូងខេត្តកំពង់ចាម បញ្ជាឱ្យឈ្មោះ ផន សុខណេង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ នៅភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរបំភ្លឺ ពាក់ព័ន្ធករណីនាំនារីខ្មែរទៅលក់ឱ្យបុរសជនជាតិចិននៅប្រទេសចិនធ្វើជាប្រពន្ធ។ ក្រោយពីសាកសួររួច សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន សុខណេង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី។

បច្ចុប្បន្ន ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ តាមបញ្ញត្តិច្បាប់ មាត្រា១០ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ៕

website_news/2018190901.txt · Last modified: 2018/09/19 14:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki