website_news:2018191003

អាជ្ញាធរថៃចុះបង្រ្កាបត្រួតចាប់ពលករខុសច្បាប់ទាំងព្រឹកពលករខ្លះមិនទាន់ងើបពីដេកផង

https://www.facebook.com/ ទឹកចិត្តពលករឆ្លងដែន 2018-10-18

កាលនៅថ្ងៃទី១៨ -១០-២០១៨ នៅវេលាម៉ោង៦ ពេលព្រឹកអាជ្ញាធរថៃបានចុះបង្រ្កាបត្រួតចាប់ពលករខុសច្បាប់ ទាំងព្រឹកពលករខ្លះមិនទាន់ងើបពីដេកផង ស្រាប់តែអាជ្ញាធរថៃមានទាំងទាហ៊ាននិងតាំរួតបានចុះមកត្រួតតាមកន្លែងស្នាក់នៅពលករខ្មែរ និងពលករឡាវ និងពលករភូមា.ទាំងព្រឹក..យោងតាមរាយការរបស់អាជ្ញាធរថៃបានឲ្យដឹងថា..ក្នុងការចុះត្រួតចាប់លើកនេះកាន់តែត្រួតចាប់ខ្លាំងជាងមុន គោលបំណងរបស់អាជ្ញាធរថៃគឺ ត្រួតចាប់ពលករខុសច្បាប់ និងត្រួតចាប់ថ្នាំញៀននៅតាមកន្លែងធ្វើការពលករបរទេស..អាជ្ញាធរថៃបាននិយាយទៀតថា កន្លែងដែលអាជ្ញាធរថៃបានចុះត្រួតចាប់នៅក្នុងខេត្តសមុទ្រប្រាកាណ មាន៥៤ កន្លែង ក្នុងនោះមាន.បាងភ្លី.បាងកែវ.បាងសៅថង.បាងបរ.នៅមានជាច្រើនកន្លែងទៀតដែលអាជ្ញាធរថៃត្រូវចុះទៅត្រួតចាប់.. ក្នុងការចុះត្រួតពលករខុសច្បាប់លើកនេះមានពលករទាំងអស់ចំនួន៩៥៤នាក់ ក្នុងនោះមានពលករកម្ពុជាចំនួន១០៤នាក់.មានពលករភូមាចំនួន ៧០៦នាក់.និងពលករឡាវចំនួន១៣៥នាក់។ (អំពីខ្ញុំ ទឹកចិត្តពលករឆ្លងដែន)

website_news/2018191003.txt · Last modified: 2018/10/19 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki