website_news:2018191201

រដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្សក្នុងគោលបំណងផ្សព្វផ្សាយ និងទប់ស្តាត់ការជួញដូរមនុស្ស

https://cammigrant.blogspot.com/ December 18, 2018

កាលពីព្រឹកថ្ងៃទី ១៨ ខែធ្នូ នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានចូលរួមប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស ក្រោមអធិបតីភាពឯកឧត្តម ខេង ស៊ុម សមាជិកក្រុមប្រឹក្សាខេត្ត និងឯឧត្តម អោម ចន្ថា អភិបាលខេត្តស្តីទី ក្នុងគោលបំណងផ្សព្វផ្សាយ និងទប់ស្តាត់អំពើជួញដូរមនុស្ស សំដៅក្នុងការលប់បំបាត់ការជួញដូរមនុស្ស ព្រមទាំងការចំណាកស្រុកដោយខុសច្បាប់។ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្សនាព្រឹកមិញនេះ មានអ្នកចូលរួមសរុបចំនួនប្រមាណ 1200 នាក់ ដែលរួមមាន សិស្ស និស្សិត គរុសិស្ស តំណាងក្រុងស្រុក មន្ទីរជំវិញខេត្ត អង្គការដៃគូ ប្រជាពលរដ្ឋ កងកំលាំងគ្រប់ប្រភេទ វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា។ យោងទៅតាមរបាយការណ៍បង្រា្កបការជួញដូរមនុស្ស និងអំពើជួញដូរផ្លូវភេទឆ្នាំ ២០១៨ បានបង្ហាយថា មានជនរងគ្រោះដែលត្រូវបានជួយសង្រ្គោះអំពីការជួញដូរមនុស្សមានចំនួន ១៨៩ នាក់ ក្នុងនោះជាយុវជនដែលមានអាយុចន្លោះពី ១៥ ដល់ ១៨ឆ្នាំ ។

website_news/2018191201.txt · Last modified: 2018/12/19 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki