website_news:2018200203

ត្រៀមចាត់វិធានការចំពោះថៅកែថៃ ដែលជិះជាន់កម្លាំងពលកម្ម និងឲ្យប្រាក់ឈ្នួលទាបជាងការកំណត់របស់ក្រសួង

http://www.prakpheaktra.com/ February 20, 2018

រដ្ឋមន្ត្រីក្រសួងការងារថៃ ដាក់បញ្ជាអោយមន្ត្រីថ្នាក់ក្រោមចាត់វិធានការយ៉ាងដាច់ខាតចំពោះថៅកែថៃ ដែលមិនគោរពកិច្ចសន្យាការងារនិងគ្រប់គ្រងពលករខុសច្បាប់។ អ្នកនាំពាក្យក្រសួងការងារថៃ លោកស្រី ភេតរ៉ាត់ សិនអួយ បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានក្នុងប្រទេសថៃ បន្ទាប់ចប់កិច្ចប្រជុំពិភាក្សានៅទីស្នាក់ការក្រសួងការងារ កាលពីថ្ងៃច័ន្ទទី19 ខែកុម្ភៈ ឆ្នាំ2018 ម្សិលមិញនេះអោយដឹងថា លោក អាប់ដុល សែងសិងកែវ រដ្ឋមន្ត្រីក្រសួងការងារ បានដាក់បញ្ជាអោយមន្ត្រីថ្នាក់ក្រោមចុះត្រួតពិនិត្យថៅកែដែលមិនគោរពកិច្ចសន្យាការងារ បន្ទាប់ពីមូលនិធិ LPN ប្រទេសថៃចុះអន្តរាគមន៍រំដោះពលករខ្មែរចំនួន14នាក់ និងពលករឡាវ០7នាក់ និងជនជាតិ 05នាក់ ធ្វើការនៅរោងចក្រផលិតទឹកកក (បាងស៊ីមឿង ស្ថិតនៅក្នុងស្រុកបាងស៊ីមឿង ខេត្តនុនថាកបុរី ប្រទេសថៃកាលពីថ្មីៗកន្លងទៅនេះ។

ក្នុងករណីខាងលើ លោករដ្ឋមន្ត្រីបានបញ្ជាអោយមន្ត្រីថ្នាក់ក្រោម ចុះត្រួតពិនិត្យចាត់វិធានការយ៉ាងដាច់ខាតចំពោះថៅកែថៃដែលមិនគោរពកិច្ចសន្យាការងារបើកខែប្រាក់អោយពលករមិនគ្រប់តាមការកំណត់របស់ក្រសួងការងារ និងគ្រប់គ្រងពលករ ខុសច្បាប់អោយធ្វើការដោយគ្មានច្បាប់អនុញ្ញាតធ្វើការ ។ ប្រសិនបើជារកឃើញតម្រុយទាក់ទងក្នុងការបង្ខិតបង្ខំជិះជាន់កំលាំងពលករខុសច្បាប់អាចរាយការណ៍ជូននាយកដ្ឋានការពារ និងសុខុមាលភាពការងារតាមរយៈលេខទូរស័ព្ទ 1506 ចុចលេខ 3។

website_news/2018200203.txt · Last modified: 2018/02/20 13:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki