website_news:2018200302

កិច្ចប្រជុំផ្សព្វផ្សាយច្បាប់អន្តោរប្រវេសន៍ ស្តីពីការពង្រឹងការងារអធិការកិច្ចហត្ថពលករបរទេសនៅក្នុងប្រទសកម្ពុជា

http://cambodiapolice.com/ 9:04 am 20 មីនា 2018

កំពង់ឆ្នាំង ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍បានថ្លែងថា កិច្ចប្រជុំផ្សព្វផ្សាយច្បាប់អន្តោរប្រវេសន៍ស្តីពីការពង្រឹងការងារអធិការកិច្ចហត្ថ ពលករបរទេសនៅក្នុងប្រទសកម្ពុជានាពេលនេះមានសារៈសំខាន់ណាស់ ដើម្បីការពារសន្តិសុខជាតិបង្កើនចំណូលថវិការជាតិការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគ និងពលករបរទេសដែល កំពុងធ្វើការងារនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានថ្លែងបែបនេះនៅព្រឹកថ្ងៃទី១៩ ខែមីនាឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីកាតព្វកិច្ចធ្វើប័ណ្ណ និងសៀវភៅការការងាររបស់ជនបរទេសដែលកំពុង ស្នាក់នៅធ្វើការងារណាមួយនៅក្នុងប្រទេសកម្ពុជា ជាមួយស្ថាប័នពាក់ពន្ធ័ អាជ្ញជាធរឃុំស្រុក និង តំណាងរោងចក្រសហគ្រាស និងខ្លឹបកំសាន្តនានាក្នុងខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបានបន្តថា ៖ តាមផែនការរបស់ក្រសួងនៅក្នុងខែ០៣និង០៤នេះត្រូវផ្សព្វផ្សាយ ច្បាប់អន្តោប្រវេសន៍ឲ្យបានទូលំទូលាយដល់បណ្ដាខេត្តក្រុងទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពជា។ហើយចាប់ពីថ្ងៃ០១ខែ០៥ឆ្នាំ២០១៨ទៅ ត្រូវនឹងធ្វើអធិការកិច្ចរដោយផ្ទាល់ជាមួយអាជ្ញាធរខេត្ត ស្រុក និងមន្ទីរពាក់ពន្ធ័ដើម្បីចុះត្រួតពិនិត្យជនបរទេសជាពលករនិងអ្នកធ្វើវិនិយោគដែលកំពុងស្នាក់នៅ ក្នុងខេត្ត។

តាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជា ជនបរទេសម្នាក់ៗដែលមកស្នាក់នៅធ្វើការត្រូវមានលិខិតឆ្លងដែន និងទិដ្ឋាការតាមការសុំស្នាក់នៅពី១ឆ្នាំដល់៣ឆ្នាំ ដោយមានកាត្វកិច្ចបង់ប្រាក់ចូលថវិការជាតិក្នុង ម្នាក់ៗចំនួន១០០ដុល្លាក្នុង១ឆ្នាំ។ នៅក្នុងទិដ្ឋភាពច្បាប់ ទី១ចំពោះជនបរទេសដែលមិនគោរពកាត្វកិច្ច នៃច្បាប់អន្តោប្រវេសន៍ នឹងត្រូវធ្វើការផាកពិន័យប្រាក់ចំនួន១២៥ដុល្លាហើយត្រូវចាប់បញ្ជូនទៅឲ្យ ក្រសួងការងារនៃប្រទេសកម្ពុជា ចំពោះអ្នកមិនអនុវត្តច្បាប់និងត្រូវធ្វើការបណ្ដេញចេញពីកម្ពុជាដោយ ប្រកាសរបស់ក្រសួងមហាផ្ទៃ។ ទី២.ចំពោះអ្នកគេចវេះ នឹងត្រូវចាប់ខ្លួនដាក់ពន្ធនាគារពី១ខែទៅដល់៦ខែ ហើយនឹងត្រូវបណ្តេញចេញពីកម្ពុជា។ ដូច្នេះចំពោះពលករដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុនរោងចក្រសហគ្រាសទាំងអស់ត្រូវត្រៀមឯកសារផ្ទាល់ខ្លួនមានលិខិតឆ្លងដែន មានទិដ្ឋាការនិងមានសៀវភៅ ការងារ ដើម្បីការពារខ្លួន និងត្រូវបង្ហាញដល់ក្រុមការងារក្នុងពេលចុះធ្វើអធិការកិច្ច។ ក្នុងពេលចុះអធិការកិច្ច បើសង្ស័យក្រុមហ៊ុនណាមួយមានពលករបរទេសមិនស្របច្បាប់ ឬមិនគោរពកាត្វកិច្ច នោះលោក ព្រះរាជអាជ្ញាខេត្តនិងចេញដីកាចុះឆែកឆេរភ្លាម ដើម្បីអនុវត្តច្បាប់ដោយតម្លាភាពនិងប្រសិទ្ធភាព។.

ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងនៅក្នុងពិធីនេះបានសំណូមពរ មន្ត្រីរាជការពាក់ពន្ធ័ និងអាជ្ញាធរទាំងអស់ ត្រូវសហការជាមួយក្រុមការងារអធិការកិច្ចដែលបានចាត់តាំងក្នុងលិខិតបង្គាប់ការ ដើម្បីចូលរួមអនុវត្តន៍ច្បាប់នេះអោយមានប្រសិទ្ធិភាពខ្ពស់ និងសូមកុំបន្តឱ្យមានកំហុសតទៅទៀត ដូច ជាការយកសេវាលើសច្បាប់កំណត់ ការចេញសំបុត្រកំណើត ឬអត្តសញ្ញាបណ្ណ័អោយជនបរទេសជាដើម ដែលកិច្ចការងារនេះគឺជាព្រះរាជកិច្ចរបស់ព្រះមហាក្សត្រ មិនជាភារកិច្ចរបស់យើងទេ។

នៅក្នុងពិធីនេះដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានប្រគល់កុំព្យួរទ័រចំនួន៩ គ្រឿងជូនខេត្តកំពង់ឆ្នាំង គឺជូនដល់អធិការនគរបាលក្រុងស្រុកទាំង៨ក្នុងខេត្ត ដោយ១ស្រុកទទួល បាន១គ្រឿង និង១គ្រឿងទៀតផ្តល់ជូនក្រុមការងារជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង៕

website_news/2018200302.txt · Last modified: 2018/03/20 14:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki