website_news:2018200307

ជនបរទេសរាំអាសអាភាសនៅសៀមរាប ត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារមួយឆ្នាំ

https://thmeythmey.com/ 20, Mar 2018 , 11:23 am

ទីបំផុតទៅ តុលាការសាលាដំបូងខេត្តសៀមរាប បានប្រកាសសាលក្រមជនបរទេស ដែលបើកក្លឹបកម្សាន្តរាំអាសអាភាសនៅទីក្រុងសៀមរាប ដោយសម្រេចឲ្យជាប់ពន្ធនាគារមួយឆ្នាំ។ ជនជាប់ចោទ ដាលញ៉ែល ចន ត្រូវតុលាការចោទពីបទ ប្រើប្រាស់រូបភាព និងសម្ភារអាសអាភាស ។ ចៅក្រមជំនុំជំរះក្តីលោកមេធាវី អ៊ុំ ចាន់ថុល បាននិយាយថា សាលក្រមផ្តន្ទាទោសជនបរទេស ដាលញ៉ែល ឲ្យជាប់ពន្ធនាគារមួយឆ្នាំ តែជនជាប់ចោទត្រូវអនុវត្តន៍ទោសចំនួន ១ខែ ២២ថ្ងៃប៉ុណ្ណោះ នៅសល់ប៉ុន្មានគឺត្រូវព្យូរ។បើតាមចៅក្រម ដាញ៉ែល ចន បានសារភាពកំហុសដោយអចេតនារបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ និងប្រពៃណីខ្មែរ និងសន្យារៀងចាលចំពោះទង្វើនេះតទៅទៀត។

គួររម្លឹកថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ កម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនខេត្ត ដឹកនាំដោយលោកស្រី ដួង ថាវរី ស្នងការរងនគរបាលខេត្តសៀមរាប និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបករណីរូបភាព និងសម្ភារអាសអាភាស ដែលស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យដែលជាជនបរទេស និងជាអ្នករៀបចំកន្លែងខាងលើចំនួន ១០នាក់ ប៉ុន្តែក្រោយមកពួកគេបានដោះលែងវិញ នៅសល់ ដាញ៉ែល ចន តែម្នាក់ប៉ុណ្ណោះ៕

website_news/2018200307.txt · Last modified: 2018/03/20 14:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki