website_news:2018200403

ថៃចេញច្បាប់តម្រូវឲ្យទូកនេសាទមានលេខសំគាល់ ព្រោះហេតុផលពិសេសមួយ

http://news.sabay.com.kh/article/ ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៨ ម៉ោង 15:52

នាយកដ្ឋានជលផលថៃ បានតម្រូវឲ្យទូកនេសាទទាំងអស់លាបលេខកូតសំគាល់នៅចំហៀងទូកនីមួយៗឲ្យបានមុនបំណាច់ខែ ឧសភានេះ។ ប្រធាននាយកដ្ឋានជលផល លោក Adisorn Promthep និយាយថាច្បាប់នេះបានចូលជាធរមានកាលពីថ្ងៃទី ១មេសាក្រោយត្រូវបានផ្សព្វផ្សាយដោយ Royal Gazette។ ចំណាត់ការនេះ ធ្វើឡើងក្រោមហេតុផលដោះស្រាយបញ្ហានេសាទដោយខុសច្បាប់នានា។ លើសពីនេះទៀតវានឹងជួយឲ្យអាជ្ញាធរងាយស្រួលក្នុងការកំណត់មុខសញ្ញាទូកដែលអាចជាប់ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្សផងដែរ

គួរឲ្យដឹងថា លេខកូតសំគាល់នេះមានសំណុំតួអក្សរ និងលេខចំនួនបួន ហើយត្រូវលាបនៅចំហៀងទូកដើម្បីងាយស្រួលមើល។ ឧទាហរណ៍ដូចជាលេខកូត “T-M-245-B” ដោយអក្សរ T មានន័យថាទូកនេះត្រូវនេសាទតែក្នុងឈូងសមុទ្រថៃប៉ុណ្ណោះ ខណៈអក្សរ Mមានន័យថាទូកត្រូវមានទម្ងន់យ៉ាងតិច ៣០ តោន ប៉ុន្តែមិនត្រូវលើស ៦០ តោន ចំណែកឯលេខ 245 គឺជាលេខចុះបញ្ជីទូក ហើយអក្សរ Bមានន័យថាទូកនេះមានអួនផងដែរ៕

website_news/2018200403.txt · Last modified: 2018/04/20 15:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki