website_news:2018200801

កងកម្លាំងអាវុធហត្ថ ចុះយុទ្ធនាការបង្ក្រាបបំបែកសំបុកធ្វើអាជីវកម្មរកស៊ីផ្លូវភេទ

https://www.facebook.com/matemohachunnews/ August 18 2018 at 7:41 PM

ក្រុងព្រះសីហនុ៖ ចុះចាប់កន្លែងរកស៊ីផ្លូវភេទរបស់កឺកឺក្នុងក្រុងព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជការកងរាជអាវុធហត្ថខេត្តព្រះសីហនុ អោយដឹងថា នៅវេលាម៉ោងជិត១រំលងអាធ្រាត្រឆ្លងចូលថ្ងៃទីថ្ងៃទី១៨ ខែសីហាឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌អាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថក្រុងដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌អាវុធហត្ថខេត្ត និងលោកវរសេនីយ៍ទោ ហ៊ត សីហា មេបញ្ជាការអាវុធហត្ថក្រុង ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង រស់ សារាំ បានចុះបង្រ្កាបករណីសច្ចារកម្ម(ជួញដូរផ្លូវភេទ)មួយកន្លែងឈ្មោះ ម៉ាស្សាចិនស្ថិត នៅភូមិ៣ សង្កាត់លេខ៤ក្រុង ព្រះសីហនុ និងឃាត់ខ្លួនជនសង្ស័យចំនួន២១នាក់ ស្រី០៩នាក់ក្នុងនោះមាន៖ ជនជាតិចិន ចំនួន១៦នាក់ ស្រី០៨នាក់ ជនជាតិខ្មែរ ចំនួន០៥នាក់ ស្រីម្នាក់ វត្ថុតាងរួមមាន៖ ស្រោមអនាមយ័ប្រើប្រាស់រួចចំនួន២ ស្រោមអនាមយ័មិនទាន់ប្រើប្រាស់មួយចំនួនធំ- រថយន្តម៉ាកហាយលិនឌរ័មួយគ្រឿង។ បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងកម្លាំងការិយាបទល្មើសជួញដូរមនុស្សអ.ហខេត្តកំពុងធ្វើការសាកសួរបន្តនៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត៕

website_news/2018200801.txt · Last modified: 2018/08/20 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki