website_news:2018200802

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ចាប់ផ្តើមកាច់ចង្កូមចិនចំនួន១៦នាក់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨ ម៉ោង ០០:២៩ ឃឹម ប៊ុនណាក់

ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងព្រះសីហនុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៨ សីហា ២០១៨ ការិយាល័យបទល្មើសជួញដូរមនុស្ស បានបញ្ជូនជនសង្ស័យចំនួន១៦នាក់ (ស្រី០៨នាក់) ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីប្រព្រឹត្តអំពើសញ្ចារកម្ម។ ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនកាលពីថ្ងៃទី១៧ សីហា នៅហាងយីហោម៉ាស្សាចិន ស្ថិតក្នុងភូមិ០៣ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង១៦នាក់នេះរួមមាន៖ ១.ឈ្មោះ ជ័ង ម៉ីញឈិន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរម្ចាស់ហាងម៉ាស្សាចិន។ ២.ឈ្មោះ វ័ន អ៊ីនយៀន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន។ ៣.ឈ្មោះ យ៉ាង ជឺកហ័រ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន។ ៤.ឈ្មោះ ស៊ី សិន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន។ ៥.ឈ្មោះ YULI QING ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិចិន។ ៦.ឈ្មោះ ឆាវ ស៊ីវអ៊ឹង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិចិន។ ៧.ឈ្មោះ YIN SONG PING ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន។ ៨.ឈ្មោះ QIU LING MEI ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិចិន។ ៩.ឈ្មោះ ZHOU DONG YONG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន។ ១០.ឈ្មោះ ហ្គ័ន អ៊ីម៉ី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិចិន។ ១១.ឈ្មោះ ហ្វ័រ ម៉ីង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិចិន។ ១២.ឈ្មោះ MAO MEI YAN ភេទស្រី អាយុ២១ឆ្នាំ ជនជាតិចិន។ ១៣.ឈ្មោះ WANG WEIHOO ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិចិន។ ១៤.ឈ្មោះ YANG HONG YAN ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន។ ១៥.ឈ្មោះ PENG JING HONG ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិចិន។ ១៦.ឈ្មោះ WANG TAO ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន រួមទាំងដកហូតបានវត្ថតាងមាន៖ ស្រោមអនាម័យប្រើប្រាស់រួចចំនួន០២, ស្រោមអនាម័យមិនទាន់ប្រើប្រាស់មួយចំនួន, ប្រាក់ដុល្លារចំនួន ២៥០ដុល្លារអាមេរិក, ទូរស័ព្ទដៃចំនួន៥គ្រឿង និងរថយន្ដ១គ្រឿង (ម៉ាកHIGHLANDER)។ មន្ត្រីជំនាញបានបញ្ជូនវត្ថុតាង និងជនសង្ស័យ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕

website_news/2018200802.txt · Last modified: 2018/08/20 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki