website_news:2018200804

ស្ដ្រី១០០នាក់ត្រូវបានសង្គ្រោះពីបណ្ដាញជួញដូរភេទនៅ Mexico

http://www.cen.com.kh/archives/ August 20, 2018

ស្ដ្រីប្រមាណ១០០នាក់ដែលមកពីបណ្ដាប្រទេសអាមេរិកឡាទីននិងអឺរ៉ុបខាងកើត ទើបត្រូវបានប៉ូលិសរំដោះពីផ្ទះបនមួយ។ ស្ដ្រីពេស្យានៅតំបន់ Merced, Mexico City តាមAFP ដែលដកស្រង់សេចក្ដីប្រកាសពីក្រសួង ជនរងគ្រោះត្រូវបានគេរកឃើញក្រោយការវាយឆ្មក់ កាលពីព្រឹកព្រលឹមថ្ងៃទី១៧សីហា នៅផ្ទះបនមួយនាទីក្រុង Mexico City។ ក្រុមស្ដ្រីទាំងអស់នេះមកពីបណ្ដាប្រទេស Mexico, Argentina, Brazil, Colombia, Paraguay, Venezuela, Hungary, Ukraine និងRussia ។ សមត្ថកិច្ចបានកម្ចាត់បណ្ដាញជួញដូរស្ដ្រីនិងផ្ទះបនអស់ជាច្រើនក្នុងអំឡុងប៉ុន្មានខែមកនេះ។បណ្ដាជនរងគ្រោះត្រូវបានពួកជនទុច្ចរិតអូសទាញថាទៅធ្វើជាតារាបង្ហាញម៉ូត ប៉ុន្ដែក្រោយមកត្រូវបានចាប់ជំរិតនិងបង្ខំឱ្យលក់ខ្លួន។ មានស្រីជាច្រើនក្នុងចំណោមនោះ ពិសេសគឺមកពី Venezuela៕ សូយន

website_news/2018200804.txt · Last modified: 2018/08/20 15:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki