website_news:2018200805

មីយ៉ាន់ម៉ាត្រៀមបញ្ជូនពលករ៤០,០០០នាក់ ទៅបម្រើការងារនេសាទនៅប្រទេសថៃ ក្រោយទទួលបានការអនុគ្រោះ!

http://freshnewsasia.com/index.php/en/ 2018-08-17

(រ៉ង់ហ្គូន)៖ មីយ៉ាន់ម៉ានឹងបញ្ជូនពលករចំណាកស្រុកចំនួន ៤០,០០០នាក់ ដើម្បីទៅធ្វើការក្នុងវិស័យឧស្សាហកម្មនេសាទនៅប្រទេសថៃ ក្រោមប្រព័ន្ធអនុស្សរណៈនៃការយោគយល់គ្នា ដែលស្របទៅតាមការសំណើរបស់ភាគីថៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។

បញ្ហាខាងលើនេះគឺជាប្រធានបទចម្បងគេ នៅក្នុងកិច្ចពិភាក្សាស្តីពីវិស័យការងាររវាងរដ្ឋមន្រ្តីការងារមីយ៉ាន់ម៉ាលោក យូ ធេន ស្វេ (U Thein Swe) និងសមភាគីថៃលោក អាឌុល សាសស៊ីកែវ (Adul Sangsingkeo) នៅរដ្ឋធានីណៃពិដោ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ កិច្ចពិភាក្សានោះក៏បានលើកឡើងពីករណី នៃការបញ្ជូនពលករដែលកាន់ទិដ្ឋាការក្លែងក្លាយ ដោយទីភ្នាក់ងារជួយរកការងារទាំងឡាយ ដែលរកស៊ីដោយគ្មានភាពស្មោះត្រង់ផងដែរ។ ក្រៅពីនេះរដ្ឋមន្រ្តីទាំងពីរ បានពិគ្រោះពីសហការសម្រាប់ការលើកកម្ពស់និងការពារសិទ្ធិរបស់ពលករចំណាកស្រុកមីយ៉ាន់ម៉ា នៅប្រទេសថៃថែមទៀតផង។ គួរជម្រាបថា នាដើមសប្តាហ៍នេះមីយ៉ាន់ម៉ានិងថៃ ក៏បានបើកកិច្ចប្រជុំលើកទី ០៩ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នៅទីក្រុងណៃពិដោ ដែលមានរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា និងរដ្ឋមន្រ្តីការបរទេសថៃជាសហប្រធានផងដែរ៕

website_news/2018200805.txt · Last modified: 2018/08/20 15:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki