website_news:2018200903

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៧នាក់ក្នុងហាងម៉ាស្សាកោសជប់មួយកន្លែង

http://www.rasmeinews.com/ September 20, 2018, 7:27 AM

ដោយៈចាន់តូ/ភ្នំពេញៈ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារ អនីតិជនបានចុះបង្ក្រាបហាងម៉ាស្សាកោសជប់ធ្វើសរសៃមានលួចបង្កប់សេវាផ្លូវភេទមួយកន្លែង។ ជាមួយនោះបានឃាត់ខ្លួនមនុស្សចំនួន៧ និងវត្ថុតាងមួយចំនួនត្រង់ចំណុចផ្ទះលេខ៣៦០EoE តាមបណ្ដោយផ្លូវ២០១១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខកាលពីយប់ថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៨។ កម្លាំងចុះបង្ក្រាបនិងឆែកឆេរទីតាំងលួចលាក់បង្កប់សេវាកម្មផ្លូវភេទខាងលើ ជាលទ្ធផលបានឃាត់ខ្លួនមនុស្សចំនួន៧នាក់។ ក្នុងនោះឃាត់ខ្លួនប្តីប្រពន្ធដែលជាថៅកែហាងម៉ាស្សនោះដែលបុរសជាប្តីឈ្មោះ ម៉ុនចំរើនអាយុ៤១ឆ្នាំស្នាក់នៅកន្លែងកើតហេតុ។

ចំណែកឯប្រពន្ធឈ្មោះហ៊ុនស្រីអនអាយុ២១ឆ្នាំស្នាក់នៅជាមួយគ្នា។នារីម៉ាស្សាចំនួនប្រាំនាក់ទៀតជាជនរងគ្រោះរួមទាំងដកហូតបានវត្ថុតាងរួមមានឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន៤ ស្រោមប្រើប្រាស់ហើយ និងមិនទាន់ប្រើមួយចំនួន និងសម្ភារមួយចំនួនទៀត។

បច្ចុប្បន្នថៅកែប្តីប្រពន្ធនិងស្ត្រីម៉ាស្សាទាំង៥នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅឯនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីរង់ចាំធ្វើការចាត់ការទៅតាមនីតិវិធីច្បាប់៕S/

website_news/2018200903.txt · Last modified: 2018/09/20 13:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki