website_news:2018200904

ឃាត់មនុស្ស១២នាក់បម្រុងឆ្លងដែនចូលកាប់ឈើគ្រញូងដីថៃ

http://www.rasmeinews.com/ September 19, 2018, 3:24 PM

ដោយអូរស្មាច់/ឧត្តរមានជ័យៈ កម្លាំងនគរបាលក្រុងបានឃាត់មនុស្សចំនួន១២នាក់ជាកម្មករ និងរថយន្តចំនួន១គ្រឿងម៉ាកកូរូឡាសេរីឆ្នាំ១៩៩៤ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2I:3551។ នៅចំណុចភូមិផ្អុងសង្កាត់កូនគ្រៀលក្រុងសំរោងបម្រុងឆ្លងដែនចូលទៅទឹកដីថៃកាត់ឈើក្រញ៉ូងតាមភូមិដងទង់សង្កាត់កូនគ្រៀលក្រុងសំរោង។កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨។ សមត្ថកិច្ចបានឱ្យដឹងថា មនុស្សទាំង១២នាក់មានឈ្មោះ ១.ឃឺន សុខុន ភេទប្រុស អាយុ ៣៦ឆ្នាំ ជាមេខ្យល់ ។ ២.ខែ រីម ភេទប្រុស អាយុ ៣៨ឆ្នាំ ក្រុងសំរោង។ ៣.លឿ លីប ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិពោធិវង្ស សង្កាត់បន្សាយរាក់ ក្រុងសំរោង។ ៤.អៀប ពេញ ភេទប្រុស អាយុ ១៩ឆ្នាំ ។ ៥.ឈិត ប៉ោង ភេទប្រុស អាយុ ២៧ឆ្នាំ ។ ៦.សំ លឿយ ភេទប្រុស អាយុ ៣៧ឆ្នាំ ។ ៧.ឈន កុសល ភេទប្រុស អាយុ ២៨ឆ្នាំ។ ៨.រឿ រិន ភេទប្រុស អាយុ ២៤ឆ្នាំ ។ ៩.ឆាន ធី ភេទប្រុស អាយុ ៣៩ឆ្នាំ ។១០.លាម សារ៉ាន់ ភេទប្រុស អាយុ ៦១ឆ្នាំ។ ១១.ប៉ិនហុនភេទប្រុសអាយុ៣៥ឆ្នាំ។ ១២.សៅស៊ឺមភេទប្រុសអាយុ៣៥ឆ្នាំ។ ករណីនេះកម្លាំងសមត្ថកិច្ចកសាងសំនុំរឿងបញ្ជូនទៅស្នងការដ្ឋានចាត់ការតាមនីតិវិធីច្បាប់៕S/

website_news/2018200904.txt · Last modified: 2018/09/20 13:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki