website_news:2018200905

អាម៉ាស់ណាស់! អ្នកបម្រើសញ្ជាតិឥណ្ឌូណេស៊ីត្រូវបានផ្សាយ«លក់»នៅSingapore

http://www.cen.com.kh/archives/ September 20, 2018

ការផ្សាយពាណិជ្ជកម្មនេះបានរងទទួលនូវការរិះគន់ថាអយុតិ្តធម៌ ខ្វះការគោរព ហើយកំពុងត្រូវបានរដ្ឋាភិបាលSingapore ស៊ើបអង្កេត។ តាមAFP បច្ចុប្បន្ន Singapore មានអ្នកបម្រើការ២៥០០០នាក់ក្នុងនោះភាគច្រើនមកពីតំបន់ក្រីក្រនៅឥណ្ឌូណេស៊ីហ្វីលីពីន។ពួកគេសង្ឃឹមថាបានមកកាន់ប្រទេសអ្នកមានមួយនេះដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ផ្ញើទៅជួយដល់គ្រួសារខ្លួននៅឯស្រុកកំណើត។ ប៉ុន្តែព័ត៌មានស្តីពីការ«ពពាយនាយលក់»អ្នកបម្រើការឥណ្ឌូណេស៊ីនៅលើគេហទំព័រ Carousell របស់Singapore កាលពីថ្ងៃទី១៩កញ្ញាម្សិលមិញនេះបានទាក់ទាញចំណាប់អារម្មណ៍និងរងការថ្កោលទោសរបស់ក្រុមសិទ្ធិមនុស្ស។ ការផ្សាយពាណិជ្ជកម្មទាំងនោះអាស្រ័យដោយគណនីមួយមានឈ្មោះថា «ជ្រើសរើសអ្នកបម្រើ»ដែលបានបង្ហោះលើ បណ្ដាញសង្គម ដោយអំពាវនាវឱ្យប្រើសេវាកម្មអ្នកបម្រើឥណ្ឌូណេស៊ី ដោយមានអមជាប់ជាមួយនូវបញ្ជីអ្នកបម្រើត្រូវបាន«លក់»។

Wahyu Susilo នាយកប្រតិបតិ្តនៃអង្គការក្រៅរដ្ឋាភិបាលការពារជនចំណាកស្រុកឱ្យដឹងថា ទង្វើនេះគប្បីត្រូវបានថ្កោលទោសយ៉ាងខ្លាំងក្លា ហើយអ្នកចុះផ្សាយព័ត៌មាននេះគួរត្រូវបានបញ្ជូនឱ្យតុលាការកាត់ទោស។ព្រោះថាវាជាទង្វើអយុត្តិធម៌ ខ្វះការគោរពចំពោះពលករចំណាកស្រុក។

ក្រសួងពលកម្ម Singapore បានកត់ត្រាទុកបញ្ហា«អំពាវនាវលក់មិនសមស្រប»អ្នកបម្រើការលើគេហទំព័រCarousell ដែលមានស្នាក់ការនៅSingapore ។គេបានបញ្ជាឱ្យលុបចោលការផ្សាយពាណិជ្ជកម្មបែបនេះ ហើយSingapore នឹងបើកការស៊ើបអង្កេត។ ក្នុងសេចក្ដីប្រកាសរបស់ក្រសួងនេះបានលើកឡើងថា ការផ្សាយពាណិជ្ជកម្មអំពីអ្នកបម្រើការងារដោយប្រៀបប្រដូចទៅនឹងទំនិញគឺជាទង្វើមិនអាចទទួលយកបានហើយបំពានច្បាប់។ តាមនោះក្រុមហ៊ុនដែលធ្វើសេវាផ្គត់ផ្គង់ពលករបរទេស ដោយបំពាននឹងត្រូវដកហូតអាជ្ញាប័ណ្ណឬផ្អាកលិខិតអនុញ្ញាតអាជីវកម្ម៕ សូយន

website_news/2018200905.txt · Last modified: 2018/09/20 13:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki