website_news:2018201109

ក្រុមហ៊ុន INTERNATIONAL EASY RECH ត្រៀមបញ្ជូនពលការិនី ៣រូបបន្ថែមទៀតទៅទីក្រុងហុងកុង

http://wmc.org.kh/ ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៨ លៀ ស៊ីណា

ភ្នំពេញ ៖ ថ្លែងក្នុងពិធិសម្ពោធជាផ្លូវការនូវក្រុមហ៊ុន INTERNATIONAL EASY REACH CO.,LTD នៅថ្ងៃទី១៩ ខែវិច្ឆិកា តំណាងក្រុមហ៊ុននេះបញ្ជាក់ថា កំពុងត្រៀមបញ្ជូនពលការិនីចំនួន ៣រូបបន្ថែមទៀត ទៅបម្រើការងារជាជំនួយការមេផ្ទះនៅទីក្រុងហុងកុង។ លោករដ្ឋមន្ដ្រីក្រសួងការងារ ប្រាប់ឲ្យក្រុមហ៊ុននេះ ត្រូវយកចិត្ដទុកដាក់ឲ្យបានខ្ពស់ក្នុងការធានាសុវត្ថិភាពពលពលការិនី និងលក្ខខណ្ឌការងារ។

តំណាងក្រុហ៊ុន INTERNATIONAL EASY REACH CO.,LTD លោកស្រី យី ឆេង បានថ្លែងក្នុងពិធីនេះថា ក្រុមហ៊ុននឹងខិតខំបណ្ដុះពលការិនីឲ្យមានសមត្ថភាព ដែលអាចទៅធ្វើការងារនៅទីក្រុងហុងបាន ស្របតាមទិសដៅក្រសួងការងារ ដែលធ្វើយ៉ាងណាបញ្ជូនពលការិនីទៅកាន់ទីក្រុងហុងកុង ឲ្យបានយ៉ាងហោចណាស់ ១០០០នាក់ក្នុងមួយឆ្នាំ។ លោកស្រី យី ឆេង បន្ដថា សព្វថ្ងៃនេះក្រុមហ៊ុនលោកស្រីបាននឹងកំពុងតែបន្ដផ្សព្វផ្សាយក្នុងការជ្រើសរើសកម្មការិនី ដើម្បីយកមកបណ្ដុះបណ្ដាល ត្រៀមបញ្ជូនទៅទីក្រុងហុង។ លោកស្រីបន្ដថា បច្ចុប្បន្នេះក្រុមហ៊ុន កំពុងតែបណ្ដុះបណ្ដាលពលការិនីចំនួន ១៣រូប ដែលនឹងបញ្ចប់វគ្គក្នុងពេលដ៏ខ្លីខាងមុខនេះ ស្របពេលដែលមានកម្មការិនីចំនួន ៣រូប បានជាប់កិច្ចសន្យាធ្វើការងារនៅទីក្រុងហុងកុង ៖«មានដៃគូនៅហុងកុង បានចុះហត្ថលេខាជាមួយក្រុមហ៊ុនរូចរាល់ ដោយរង់ចាំការអនុញ្ញាតរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសម្របសម្រួលនាំពលករទៅហុងកុង»

ទាក់ទិនករណីនេះលោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ មានប្រសាសន៍ក្នុងពិធីនេះ ដោយស្នើដល់ក្រុមហ៊ុនមួយនេះ ត្រូវបន្ដការយកចិត្ដទុកដាក់ ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាសម្របសម្រួលនាំចេញពលករទៅកាន់ទីក្រុងហុង ប្រកបដោយជោគជ័យ ដោយគោរពតាមបទប្បញ្ញត្ដិច្បាប់ជាធរមាន ដើម្បីធានានូវសុវត្ថិភាព ផាសុខភាព ភាពត្រឹមត្រូវ និង សេចក្ដីថ្លៃថ្នូ។ ជាងនេះ ក្រុមហ៊ុនត្រូវ តែធានានូវលក្ខខណ្ឌការងារឲ្យកាន់តែល្អឡើង ជូនដល់កម្មការិនីកម្ពុជា ដែលនឹងចេញទៅបម្រើការងារជាជំនួយការមេផ្ទះនៅទីក្រុងហុងកុង នាងពេលខាងឆាប់ៗខាងមុខ។ លោករដ្ឋមន្ដ្រីអះអាង រដ្ឋាភិបាលអាណត្ដិទី៦នេះ បាននឹងកំពុងខិតខំបន្ថែមទៀតក្នុងការរឹតចំណងទាក់ទងទ្វេភាគីជាអន្ដរជាតិ ដើម្បីធ្វើយ៉ាងណាបើកឲ្យកាន់តែទូលាយនូវទីផ្សារការងារស្របច្បាប់នៅក្រៅប្រទេស និងទប់ស្កាត់ទេសសន្ដរប្រវេសន៍ការងារក្រៅប្រទេសដោយខុសច្បាប់។

កម្ពុជា បានបញ្ជូនពលការិនីចំនួន ១៤នាក់ ទៅធ្វើជាជំនួយការតាមផ្ទះនៅកាន់ទីក្រុងហុងកុង ជាលើកដំបូងកាលពីចុងឆ្នាំ២០១៧។ បើសិនដូចការគ្រោងទុករបស់ក្រុមហ៊ុន INTERNATIONAL EASY REACH CO.,LTD ដែលត្រៀមបញ្ជូនពលការិនីទៅបន្ថែមទៀត នេះគឺជាលើកទី២ហើយ សម្រាប់ការបញ្ជូនកម្មការិនីទៅទីក្រុងហុងកុង។

website_news/2018201109.txt · Last modified: 2018/11/20 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki