website_news:2018201203

កម្លាំងប៉ុស្តិ៍ប៉ោយប៉ែត ទទួលពលករខ្មែរ ខុសច្បាប់មកពីប្រទេសថៃ ចំនួន៥១នាក់

http://cambodiapolice.com/ 10:31 am 20 ធ្នូ 2018

បន្ទាយមានជ័យ៖ កម្លាំងប៉ុស្តិ៍ប៉ោយប៉ែតបានទទួលពលករខុសច្បាប់សរុបចំនួន៥១នាក់ ក្នុងនោះស្រី១៦នាក់ និងកុមារ០៥នាក់ មកពីបណ្តាខេត្តនិងក្រុង កាលពីថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ២០១៨។ យោងតាមរបាយការណ៍បានឲ្យដឹងថា ពលករដែលកម្លាំងប៉ុស្តិ៍ប៉ោយប៉ែតទទួលបានរួមមានៈ-បាត់ដំបង២០នាក់ ស្រី០៦នាក់ ក្មេង ០២នាក់។-កំពង់ធំ១៤នាក់ ស្រី០៣នាក់។សៀមរាប០៦នាក់ ស្រី០៣នាក់។បន្ទាយមានជ័យ ០៣នាក់ ស្រី០២នាក់។-ព្រៃវែង០៨នាក់ ស្រី ០២នាក់ ក្មេង០៣នាក់ ៕

website_news/2018201203.txt · Last modified: 2018/12/20 14:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki