website_news:2018201204

រដ្ឋាភិបាលហ្វីលីពីនជួយសង្គ្រោះប្រជាជនហ្វីលីពីនជិត ៣០.០០០នាក់ ពីការជូញដូរមនុស្ស

http://information.gov.kh/ ចេញផ្សាយ ថ្ងៃទី 20 ខែ ធ្នូ ឆ្នាំ 2018

AKP ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋាភិបាលបាននិយាយពីថ្ងៃពុធថា ពួកជនរងគ្រោះពីការជួញដូរមនុស្សជិត ៣០.០០០នាក់ត្រូវបានជួយសង្គ្រោះដោយពួកអាជ្ញាធរអន្តោប្រវេសន៍ហ្វីលីពីន ចាប់តាំងពីខែមករា ដល់ខែតុលា ឆ្នាំនេះ ។ ការិយាល័យរអន្តោប្រវេសន៍( BI ) ហ្វីលីពីនបាននិយាយថា ខ្លួនបានការពារជនជាតិហ្វីលីពីន សរុបទាំងអស់ ២៨.៤៦៧នាក់ ដែលរួមមាន អនីតិជន ឬស្ត្រីមិនទាន់គ្រប់អាយុ ១៥១នាក់ផងដែលធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត មិនឱ្យចាកចេញពីប្រទេសនេះ នៅពេលដែលការិយាល័យនេះ បានបង្កើនយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងការជួញដូរមនុស្សនោះ ។

តាម BI ឱ្យដឹងថា ពួកអ្នកដំណើរទាំងនោះត្រូវបានគេស្ទាក់ចាប់នៅឯព្រលានយន្តហោះអន្តរជាតិ ក្រុងម៉ានីល និងព្រលានយន្តហោះដទៃទៀតក្នុងប្រទេសហ្វីលីពីនភាគកណ្តាល,នៅដាវ៉ាវប្រទេសហ្វីលីពីនភាគត្បូង និងព្រលានយន្តហោះClark នៅក្នុងកោះ Luzon យ៉ាងសំខាន់ របស់ហ្វីលីពីន ។ BI បានរឹតបន្តឹងសន្តិសុខនៅឯព្រលានយន្តហោះ នៅបុណ្យគ្រីស្តស្មាស់ និងរដូវបុណ្យឈប់សម្រាកនេះ ដោយព្រួយបារម្ភថា ពួកអ្នកជួញដូរមនុស្សអាចឆ្លៀតយកឱកាសពីភាពមមាញឹក នៃពួកអ្នកធ្វើដំណើរនេះ ។

តាមការសិក្សាថ្មីៗមួយធ្វើឡើងដោយធនាគារពិភពលោកឱ្យដឹងថា ទោះបីជាទូទៅមានការអនុវត្តន៍ សេដ្ឋកិច្ចបានយ៉ាងល្អក៏ដោយ ក៏ភាពក្រីក្រនៅតែមានខ្ពស់នៅឡើយ ហើយជំហាននៃការកាត់បន្ថយភាពក្រីក្រក្នុងប្រទេសហ្វីលីពីនមានភាពយីតយ៉ាវ បើប្រៀបធៀបជាមួយបណ្តាប្រទេសនៅអាស៊ីខាងកើត ដទៃទៀត ។ ដោយសារខ្វះការងារធ្វើនៅក្នុងប្រទេសហ្វីលីពីន ប្រជាជនហ្វីលីពីន រហូតដល់១២លាននាក់ធ្វើការឬរស់នៅបរទេសដើម្បីស្វែងរកឱកាសឱ្យបានកាន់តែប្រសើរ ព្រមទាំងបញ្ជូនប្រាក់ទៅឱ្យគ្រួសាររបស់ពួកគេវិញ ។ ពីក្នុងចំនួននេះមានកុងត្រាថ្មី ឬបន្តទៅទៀតសម្រាប់ប្រជាជនហ្វីលីពីន ប្រមាន ២,៣ លាននាក់ ដែលទៅធ្វើការនៅបរទេសរាល់ឆ្នាំ ។ ប្រទេសហ្វីលីពី គឺនាំចេញពលករដែលច្រើនបំផុតមួយរបស់ពិភពលោក ។ សេដ្ឋកិច្ចគឺពឹងពាក់យ៉ាងខ្លាំងទៅលើប្រាក់ដែលកម្មករហ្វីលីពីនៅបរទេស( OFWA )ផ្ញើមកប្រទេស៕ (ប្រភពស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )

website_news/2018201204.txt · Last modified: 2018/12/20 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki