website_news:2018210202

អគ្គនាយកដ្ឋានគាំពារសុខមាលភាពការងារពលករ ព្រមានចាត់វិធានការចំពោះថៅកែ ដែលកាត់ប្រាក់ឈ្នួលពីពលករ

http://www.prakpheaktra.com/ February 21, 2018

អគ្គនាយកដ្ឋានគាំពារនិងសុខុមាលភាពការងារពលករ ប្រកាសតឿនដល់ថៅកែថៃ ហាមកាត់ប្រាក់ឈ្នួលនិងប្រាក់ថែមម៉ោងរបស់ពលករដាច់ខាត ក្នុងករណីបំពានច្បាប់និងត្រូវមានទោសពិន័យជាប្រាក់និងជាប់ពន្ធនាគារទៀតផង។

យោងតាមប្រសាសន៍របស់លោក Anantachai Uthaiwatana អគ្គនាយកនៃនាយកដ្ឋានការពារនិងសុខុមាលភាពការងារថៃបានមានប្រសាសន៍កាលពីថ្ងៃច័ន្ទ ទី19 ខែកុម្ភៈ ឆ្នាំ2018 កន្លងទៅអោយបានដឹងថាស្ដីពីច្បាប់គាំពារ ទាំងពលករថៃ និងពលករបរទេសដើម្បីឲ្យធានានូវការការពារឲ្យមានភាពស្មើៗគ្នា រវាងកម្មករនិយោជិតទាំងអស់​ ដើម្បីទទួលបានភាពស្របច្បាប់។ និងមិនមានការយល់ច្រឡំណាមួយលើបញ្ហានិយោជកកាត់ប្រាក់ឈ្នួលរបស់ពលករ ពីសំណាក់និយោជិត ឧទាហរណ៍ដូចជាថ្លៃម្ហូបអាហារថ្លៃ សំលៀកបំពាក់ធ្វើការជាដើម ក្នុងករណីនេះច្បាប់កគាំពារពលកម្មឆ្នាំ2541 បានប្រកាសហាមមិនឱ្យនិយោជកកាត់ប្រាក់ឈ្នួល និងប្រាក់ធ្វើការលើសម៉ោងការងារ ថ្ងៃសម្រាក និងប្រាក់ឈ្នួលថ្ងៃឈប់សម្រាកពីបុគ្គលិកឡើយ។ លុះត្រាតែមានការតម្រូវដោយច្បាប់ដូចជាការបង់ពន្ធបំណុលសហករណ៍ឬជាប្រាក់សន្សំជាដើម។

ក្នុងករណីនិយោជកថៃមិនគោរពតាមលក្ខខ័ណ្ឌច្បាប់គាំពារពលករនេះ នឹងត្រូវមានទោសជាប់ពន្ធនាគាររហូតដល់ 6 ខែ និងពិន័យមិនលើសពី 100.000 បាតឬទាំងយ៉ាងពីរ។ ហើយប្រសិនបើរកឃើញការបំពាន់ច្បាប់លើពលករសូមទំនាក់ទំនងមករយ: លេខទូរស័ព្ទផ្នែកការពារពលករលេខទូរស័ព្ទ 0 2245 7020, 0 2246 3096 ឬទូរសព្ទលេខទូរស័ព្ទលេខ 1506 ។

website_news/2018210202.txt · Last modified: 2018/02/21 14:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki