website_news:2018210303

មួយថ្ងៃថៃបញ្ជូនសពពលករខ្មែរ៣នាក់ ឲ្យសាច់ញាតិ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៨ ម៉ោង ២១:៣៦ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ត្រឹមតែមួយថ្ងៃសោះមានសាកសពពលករខ្មែរចំនួន៣នាក់ ត្រូវបានភាគីថៃ ធ្វើការបញ្ជូនឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី២០ មីនា ២០១៨នេះ។ ២នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងម្នាក់ដេកស្លាប់សង្ស័យខ្យល់គ។ ជនរងគ្រោះស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅក្រុងបាងកក កាលពីថ្ងៃទី១៧ មីនា ២០១៨ ខណៈដើរឆ្លងផ្លូវ ពេលចេញពីធ្វើការត្រូវរថយន្តបុក។ ហើយម្នាក់ឈ្មោះ សៅ ម៉ៅ ភេទប្រុស អាយុ៤៣ឆ្នាំ ជាកម្មករសំណង់ និងមានទីលំនៅស្រុកគិរីវង់ ខេត្តតាកែវ និងម្នាក់ឈ្មោះ ជុំ ចេក ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករសំណង់ និងមានទីលំនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ដោយឡែកករណីដេកស្លាប់សង្ស័យ ខ្យល់គ បានកើតឡើងនៅខេត្តសាមុទ្រប្រាកាន កាលពីយប់ថ្ងៃទី១៩ មីនា ២០១៨។ ជនរងគ្រោះឈ្មោះ ហែល ម៉ាប់ ភេទប្រុស អាយុ២១ឆ្នាំ ជាកម្មកររើសអេតចាយ និងមានទីលំនៅភូមិចេក ឃុំស្វាយចចឹក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ សពទាំង៣ ក្រោយភាគីថៃបញ្ជូនដល់កម្ពុជា ក្រុមសាច់ញាតិជួលរថយន្តដឹកបន្តទៅស្រុកកំណើតរៀងខ្លួន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

website_news/2018210303.txt · Last modified: 2018/03/21 14:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki