website_news:2018210304

ពលករខ្មែរម្នាក់ដេកស្លាប់នៅក្នុងបន្ទប់,សាច់ញាតិសង្ស័យថាកើតខ្យល់គរ

http://www.pheaktraprak.com/ March 20, 2018

ករណីពលករខ្មែរដេកស្លាប់បាត់បង់ជីវិតនេះបានកើតឡើងកាលពីវេលាម៉ោង09:40នាទី ព្រឹកនាថ្ងៃអង្គារទី20 ខែមីនា ឆ្នាំ2018 នៅត្រង់ចំណុចក្នុងបន្ទប់ស្នាក់នៅរបស់កម្មករសំណង់មួយកន្លែងស្ថិតនៅក្នុង(ម៉ូបាន)ថាសាលា សង្កាត់ថាសាលា ក្រុងបាងកក ជាប់ខេត្តនុនថាកបុរី ប្រទេសថៃ។ យោងតាមរបាយការណ៍ពីរបស់សមត្ថកិច្ចដែលចុះត្រួតពិនិត្យសាកសពនៅនិងកន្លែងកើតហេតុបានឲ្យដឹងថា អ្នកស្លាប់មានឈ្មោះ ចឺន សុខ (Chin Sok) អាយុ 38ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាកម្មករសំណង់ធ្វើការនៅនិងកន្លែងកើតហេតុ។ តាមការបញ្ជាក់របស់សាច់ញាតិរបស់អ្នកស្លាប់ទាំងប្រាំនាក់ដែលធ្វើការសំណង់នៅទីនោះបានប្រាប់សមត្ថកិច្ចអោយដឹងថា កាលពីព្រឹកមិញនេះគេមិនឃើញបុរស់ខាងលើចុះទៅធ្វើការ ហើយសាច់ញាតិគាត់បានឡើងទៅដាស់អោយចុះធ្វើការតែមិនក្រោកលុះដល់ត្រួតពិនិត្យទើបដឹងថាគាត់បានស្លាប់បាត់បង់ជីវិតទៅហើយ ហើយរាយការណ៍ជូនសមត្ថកិច្ចថៃ អោយមកធ្វើការត្រួតពិនិត្យ បន្ទាប់ពីធ្វើការត្រួតពិនិត្យបឋមរួចសមត្ថកិច្ចបានបញ្ជូនសពអ្នកស្លាប់ទៅរក្សាទុកនៅមន្ទីរពេទ្យដើម្បីធ្វើការវិនិច្ឆ័យនៃការស្លាប់ម្ដងទៀតរួចទើបប្រគលជូនសាចញ្ញាតិអោយយកទៅធ្វើបុណ្យតាមប្រពៃណី។

website_news/2018210304.txt · Last modified: 2018/03/21 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki