website_news:2018210305

កម្មករភូមាព្រហើនត្រួតគ្នាវាយប្រពន្ធពលករខ្មែរបែកចិញ្ចើម,ត្រូវពលករខ្មែរតដៃស្លាប់ម្នាក់របួសធ្ងន់ម្នាក់

http://www.pheaktraprak.com/ March 21, 2018

កម្មករភូមាចំនួន02នាក់ ត្រូវបុរស់ពលកររខ្មែរម្នាក់ចាក់បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ចំនួន01នាក់ បន្ទាប់ពីកម្មករសញ្ជាតិភូមាទាំង02នាក់ ប្រើអំពើហិង្សាវាយមកស្ដ្រីជនជាតិថៃម្នាក់ត្រូវជាប្រពន្ធរបស់បុរសពលករខ្មែររហូតដល់់បែកចិញ្ចើម។ ករណីហេតុការណ៍បង្កអំពើហិង្សាចាក់គ្នាស្លាប់និងរបួសនេះបានកើតឡើងនៅកាលពីម៉ោង10:45នាទីយប់ថ្ងៃអង្គារទី20 ខែមីនា ឆ្នាំ2018 នៅត្រង់ចំណុចបរិវេណកន្លែងស្នាក់នៅរបស់កម្មករធ្វើការសំណង់មួយកន្លែងក្បែរផ្លូវជាតិឡាំប៉ាង-ឈាងម៉ៃទល់មុខនៅមុខមហាវិទ្យាល័យថាមសាត ស្ថិតក្នុងសង្កាត់ប៉ូងយ៉ាងខក ស្រុកហាងឆាត ខេត្តឡាំប៉ាង ប្រទេសថៃ។

យោងតាមរបាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសកម្មករឈ្មោះ អ៊ីក ធូលូ អាយុ 32ឆ្នាំ សញ្ជាតិភូមា ត្រូវគេចាក់ និងកាំបិតធ្លាយពោះវៀនចេញខាងក្រៅរួចស្លាប់បាត់បង់ជីវិត ខណៈពេលកំពុងគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកឯជនរងគ្រោះម្នាក់ទៀតឈ្មោះធូន លុងម៉ុង អាយុ25ឆ្នាំសញ្ជាតិភូមា បានរងរបួសត្រូវគេចាក់និងកាំបិតចំស្មាខាងឆ្វេងនិងក្រោយខ្នងបណ្ដាលឱ្យរងរបួសធ្ងន់ ក្នុងហេតុការណ៍នេះនៅមានស្ដ្រីជនជាតិថៃម្នាក់ទៀតឈ្មោះ ចាន់តាក់ណា រិះយ៉ាណា អាយុ31ឆ្នាំ រស់នៅក្នុងខេត្តឈាងម៉ៃ បានរងរបួសបែកចិញ្ចើមផងដែរ។

ប្រភពពីស្ដ្រីជនជាតិថៃឈ្មោះចាន់តាក់ណាបានរៀបរាប់ប្រាប់សមត្ថកិច្ចនៅនិងកន្លែងកើតហេតុឲ្យបានដឹងថា នៅមុនកើតហេតុបុរសកម្មករភូមាទាំងពីរនាក់បានប្រើអំពើហិង្សាមកលើរូបនាង ខណៈពេលនោះប្ដីរបស់នាងដែលជាពលករខ្មែរនៅក្បែរនោះឃើញហេតុការណ៍បានស្រវាកាំបិតចាក់លើកម្មករភូមាទាំងពីរនាក់បណ្ដាលឱ្យដួលសន្លប់នៅនឹងកន្លែង ក្រោយពេលកើតហេតុប្ដីរបស់នាងបានឡើងរថយន្តតូយូតា វីហ្គូ ពាក់ស្លាកលេខក្រុងថេបមួយគ្រឿងជិះចេញទៅបាត់ទៅ។បច្ចុប្បន្នកម្លាំងសមត្ថកិច្ចតម្រួតថៃកំពុងធ្វើការតាមស្រាវជ្រាវចាប់ខ្លួនបុរសពលករខ្មែរខាងលើ ដើម្បីយកមកធ្វើការសាកសួរនិងចាត់វិធានការតាមផ្លូវច្បាប់។

website_news/2018210305.txt · Last modified: 2018/03/21 14:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki