website_news:2018210501

“បច្ចុប្បន្នបញ្ហាពលករកម្ពុជាចំណាក់ស្រុក កំពុងត្រូវបានស្នើនយោបាយ ដើម្បីកែបញ្ហាដោះស្រាយ រឿងជួញដូរមនុស្ស និងបញ្ហាស្វែងរកផលប្រយោជន៍ពីពលករចំណាក់ស្រុក”

http://www.pheaktraprak.com/ May 19, 2018

“បច្ចុប្បន្នបញ្ហាពលករកម្ពុជាចំណាកស្រុកកំពុងត្រូវបានស្នើនយោបាយ ដើម្បីកែបញ្ហាដោះស្រាយ រឿងជួញដូរមនុស្ស និងបញ្ហាស្វែងរកផលប្រយោជន៍ពីពលករចំណាកស្រុក” ស្ថានភាពបញ្ហាពលករកម្ពុជា បច្ចុប្បន្នកំពុងរង់ការស្វែងរកផលប្រយោជន៍ពីពលករ និងរងការបង្ខិតបង្ខំអោយធ្វើការ និងអំពើជួញដូរមនុស្សខុសច្បាប់នៅក្នុងប្រទេសថៃ ។

យោងតាមរបាយការណ៍របស់ ” មូលនិធិលើកស្ទួយសិទ្ធិសេរីភាពពលករប្រទេសថៃ LPN ” ក្នុងរយៈពេល០២ឆ្នាំកន្លងមក មានពលករកម្ពុជា ជាច្រើននាក់បានចូលមកស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ ទាំងចូលមកជាលក្ខណៈស្របច្បាប់ឬហៅថា MOU និងចូលមកបែបលក្ខណ:ខុសច្បាប់ ហើយត្រូវបានរងគ្រោះ ការរំលោភបំពនសិទ្ធិសេរីភាពការងារ ព្រមទាំងការបង្ខិតបង្ខំ កំរាមកំហែង ផ្លូវកាយផ្លូវចិត្ត ពីអំពើជួញដូរមនុស្សខុសច្បាប់ ដូចជាករណី ជាក់ស្ដែងពលករធ្វើកានេសាទត្រីនៅលើផ្ទៃទឹកថៃ ,ករណីធ្វើការក្នុងរោងចក្រផលិតទឹកកក និងការងារទូទៅផ្សេងទៀត ដោយខ្លះទៀតរងការរំលោភបំពានផ្លូវភេទ និងរងការធ្វើទារុណកម្មផ្លូវកាយផ្លូវចិត្ត ព្រមទាំងរងការបោកប្រាស់ប្រាក់កាសពីសំណាក់អ្នកស៊ីឈ្នួលរត់ឯកសារ ឬធ្វើប៉ាស្ព័រស្របច្បាប់ និងត្រូវនាំទៅធ្វើការនៅកន្លែងដែលពលករមិនបានយល់ព្រមតាំងពីដំបូង។

រយៈកន្លងមកបណ្ដាញមូលនិធិលើកស្ទួយកម្ពស់សិទ្ធិសេរីភាពពលករប្រទេសថៃ LPN តែងតែគិតថា ទោះបីជារាជរដ្ឋាភិបាលថៃ មាននយោបាយពង្រឹងការចុះបញ្ជីឈ្មោះពលករអោយស្របច្បាប់ និងបញ្ជាក់អត្តសញ្ញាណពលករឲ្យច្បាស់លាស់ និងការនាំចូលពលករបែប MOU ដោយមានភាពតឹងរឹងជាងមុន ដើម្បីទប់ស្កាត់បញ្ហាពលករចំណាកស្រុកខុសច្បាប់ និងចុះត្រួតពិនិត្យតាមរោងចក្រសហគ្រាសកែឆ្នៃគ្រឿងសមុទ្រ និងបណ្ដាញការងារផ្សេងទៀតអោយកាន់តែរឹងបំផុត ។ ប៉ុន្តែយ៉ាងក៏ដោយពលករចំណាកស្រុកកម្ពុជាចំនួនមិនតិចនោះទេ ដែលរងការកេងប្រវ័ញ្ចកម្លាំង ញើសឈាមពីការងារ និងមិនទទួលបានប្រាក់ឈ្នួលតាមគោលការណ៍រដ្ឋកំណត់ ដោយខ្លះទៀតរងការជំរិតទាប្រាក់ ដោយមិនហានរាយការណ៍ ឬប្ដឹងភ្នាក់ងាររដ្ឋអោយជួយអន្តរាគមន៍ និងអង្គការសង្គមស៊ីវិលធ្វើការងារនោះទេ។ ស្ថានភាពទាំងអស់នេះហើយ គឺជាចំណោទយ៉ាងសំខាន់មួយ ដែលត្រូវដោះយ៉ាងណា ដើម្បីអោយពលករទាំងអស់នោះទទួលបាននៅសិទ្ធិការពារ ព្រមទាំងទទួលយកចិត្តទុកដាក់ដោយភាពសុក្រឹត និងយុត្តិធម៌ ត្រឹមត្រូវនាពេលអនាគត។

នៅឆ្នាំ២០១៦-២០១៧ ស្ថិតិចំនួនពលករកម្ពុជា ដែលរងគ្រោះនិងជួបប្រទះបញ្ហា ត្រូវបានមូលនិធិលើកស្ទួយសិទ្ធិសេរីភាពពលករ ប្រទេសថៃ LPN ជួយអន្តរាគមន៍ដោយមានការ សហការរួមគ្នាជាមួយរាជរដ្ឋាភិបាលថៃ និងរាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រតិបត្តិការអន្តរជាតិ មានចំនួនដូចតទៅនេះ៖ ជនរងគ្រោះដោសាការជួញដូរមនុស្ស ចំនួន ៨៣នាក់ ,ពលកររងគ្រោះដោយសារមានបញ្ហារឿងប្រាក់ខែ ចំនួន ២៤នាក់ ,ពលកររងគ្រោះថ្នាក់ពីការងារ ចំនួន ០១នាក់, ពលករដែលរងគ្រោះបញ្ហាផ្លូវភេទ ចំនួន ០៩នាក់ ,ពលករដែលមានបញ្ហារឿងសុខភាពចំនួន១៨នាក់ ,និងកុមារកម្ពុជាដែលទទួលរងគ្រោះការប្រើអំពើហឹង្សា និងមិនមានលទ្ធភាពក្នុងប្រព័ន្ធសិក្សាអប់រំ ចំនួន ៤០០នាក់ ។

website_news/2018210501.txt · Last modified: 2018/05/21 14:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki