website_news:2018210502

បុរសពលករខ្មែរម្នាក់,ធ្លាក់ពីលើដំបូលផ្ទះស្លាប់ទាំងព្រឹក

http://www.pheaktraprak.com/ May 19, 2018

នៅវេលាម៉ោង០៩ព្រឹក ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨ មានករណីបុរសពលករខ្មែរម្នាក់ ឈ្មោះ ធឿន ប៊ុនថន ស្រុកកំណើត រស់នៅស្រុកត្រាំកក់ ខេត្តតាកែវ ប្រទេសកម្ពុជា បច្ចុប្បន្នធ្វើការនៅក្នុងខេត្តឈុនបុរី ប្រទេសថៃ បានរងគ្រោះស្លាប់បាត់បង់ជីវិតដោយសារធ្លាក់ពីលើដំបូលផ្ទះ បណ្ដាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចថៃយកទៅរក្សាទុកនៅមន្ទីរពេទ្យ ដើម្បីរង់ចាំប្រគល់ជូនសាច់ញាតិអោយយកទៅធ្វើបុណ្យតាមប្រពៃណី។

website_news/2018210502.txt · Last modified: 2018/05/21 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki