website_news:2018210802

រឿងខិត្តប័ណ្ណឃោសនាពាណិជ្ជកម្មបែបស្រើបស្រាលៈមេប៉ូលិសបញ្ជាឲ្យស្នងការនគរបាលរាជធានី-ខេត្តបង្ក្រាប

http://www.rasmeinews.com/ August 21, 2018, 11:36 AM

ដោយៈមុនីរ័ត្ន/ ភ្នំពេញៈ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការនគរបាលរាជធានី ខេត្ត ទាំង២៥ ធ្វើការទប់ស្កាត់ និងបង្ក្រាបក្រុមជនជាតិចិនដើរចែកខិត្តប័ណ្ណដែលមានរូបស្រីចិនស្លៀកពាក់សិចស៊ីបង្ហាញពីភាពស្រើបស្រាលបង្កប់ការរកស៊ីផ្លូវភេទ កុំឲ្យកើតមាននៅក្នុងទឹកដីរបស់ខ្លួន។ ការបញ្ជាឲ្យទប់ស្កាត់នេះ គឺបន្ទាប់ពីកើតមានករណីក្រុមជនជាតិចិនដើរចែកខិត្តប័ណ្ណរូបស្រីចិនស្លៀកស៊ិចស៊ីនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញប៉ុន្តែដោយឡែកនៅខេត្តព្រះសីហនុ មានជនជាតិចិនដើរចែកផ្សាយក្រដាសឃោសនាកន្លែងម៉ាស្សា ប៉ុន្តែនៅលើក្រដាសនោះ មានបោះពុម្ពរូបភាពនារីបង្ហាញពីភាពស៊ិចស៊ីជាការទាក់ទាញ របៀបជួញដូរផ្លូវវភេទ ឬក៏ជារបៀបទាក់ទាញឲ្យមានការដោះដូរផ្លូវភេទជាដើម តែបានធ្វើការឃាត់ចាប់បង្ក្រាប និងធ្វើការអប់រំជនជាតិចិនចំនួន៦នាក់។ ហើយនៅភ្នំពេញក៏កើតមានករណីនេះស្រដៀងគ្នានេះដែរ។ លោកបានបញ្ជាក់ថា តាមគោលការណ៍របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ គឺសូមឲ្យស្នងការនគរបាលរាជធានី ខេត្ត ទាំងអស់ បង្កើនការត្រួតពិនិត្យចំពោះបញ្ហានេះ កុំឲ្យកើតមាននៅតាមរាជធានី ខេត្ត ដែលខ្លួនទទួលខុសត្រូវ។ ហើយបើសិនជាជួបប្រទះសកម្មភាពបែបនេះ គឺត្រូវចាត់វិធានការដើម្បីឃាត់ធ្វើការស៊ើបអង្កេតស្រាវជ្រាវឲ្យដល់ឫសគល់ជាបន្ទាន់ និងទប់ស្កាត់ បង្ក្រាបសភាពការណ៍នេះ កុំឲ្យកើតមានឡើងជាថ្មី៕ សរន

website_news/2018210802.txt · Last modified: 2018/08/21 14:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki