website_news:2018210805

វិទ្យុជាតិថៃគ្រោងផ្សាយកម្មវិធីជាភាសាខ្មែរ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៨ម៉ោង ១៤:៣៣ចន ណារិទ្ធ

រាជធានីភ្នំពេញ ៖ វិទ្យុជាតិថៃគ្រោងផ្សាយកម្មវិធីភាសាខ្មែរឡើងវិញ ដើម្បីជាប្រយោជន៍ដល់បងប្អូនប្រជាជនកម្ពុជា ដែលកំពុងស្នាក់នៅ និងកំពុងបំរើការងារនៅក្នុងប្រទេសថៃ ឱ្យកាន់តែច្រើនឡើង ។ នៅក្នុងជំនួបរវាង គណៈប្រតិភូវិទ្យុជាតិកម្ពុជា និងវិទ្យុជាតិថៃនៅឯប្រទេសថៃ លោកស្រីសូមន្តផាន កូសុនសិរីសិទ្ធ ប្រធានផលិតកម្មវិធីនៃវិទ្យុជាតិថៃ បានឱ្យដឹងថា វិទ្យុជាតិថៃនឹងខិតខំស្នើកញ្ចប់ថវិកាពីរាជរដ្ឋាភិបាលរបស់ខ្លួន ដើម្បីបើកដំណើរការផ្សាយកម្មវិធីភាសាខ្មែរឡើងវិញ បន្ទាប់ពីបានបិទមួយរយៈ ។ លោកស្រីបន្ថែមថា កម្មវិធីនេះ អាចធ្វើឡើងក្នុងរយៈពេល១៥នាទី ដែលផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធទៅនឹងបញ្ហាច្បាប់ថ្មីៗរបស់អាជ្ញាធរថៃ និងព័ត៌មានផ្សេងៗទៀត ដើម្បីជាប្រយោជន៍ដល់មន្ត្រីកាទូត អ្នកទេសចរ អ្នកជំនួញ និងពលករកម្ពុជា បានដឹងជ្រួតជ្រាប ។ ទាំងនេះគឺជាកក្តាចម្បង ដែលធានាបានសុវត្ថិភាព និងភាពស្របច្បាប់

លោកចាន់ ភារ៉ា ប្រធាននាយកដ្ឋានផ្សាយទៅបរទេសនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានគាំទ្រទាំងស្រុងចំពោះគម្រោងបើកការផ្សាយកម្មវិធីភាសាខ្មែរឡើងវិញ នៅក្នុងម៉ោងណាមួយនៃវិទ្យុជាតិនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ អោយទទួលបានព័ត៌មានកាន់តែទូលំទូលាយ ។

website_news/2018210805.txt · Last modified: 2018/08/21 15:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki