website_news:2018211202

ដឹងអត់ថា ខ្មែរចូលទៅថៃខុសច្បាប់ត្រូវបញ្ជូនមកវិញមានខេត្តណាខ្លះ?

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ០៩:៣១ ប៊ុន ធឿន

បន្ទាយមានជ័យ ៖ មន្ត្រីនគរបាលអន្តរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទទួលពលករខ្មែខុសច្បាប់ថៃចាប់បញ្ជូនមកវិញ ចំនួន៥១នាក់ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ មន្ត្រីនគរបាលអន្តរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា អាជ្ញាធរមានសមត្ថកិច្ចថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់រយៈពេល១ថ្ងៃមានចំនួន៥១នាក់ ស្រី១៦នាក់ និងកុមារ០៥នាក់ ក្នុងនោះមានប្រជាពលរដ្ឋខេត្តបាត់ដំបងមានចំនួន២០នាក់ ស្រី០៦នាក់ កុមារ២នាក់ ប្រជាពលរដ្ឋខេត្តកំពង់ធំ មានចំនួន១៤នាក់ ស្រី០៣នាក់ និងប្រជាពលរដ្ឋខេត្តសៀមរាបមានចំនួន០៦នាក់ ស្រី០៣នាក់ និងប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ មានចំនួន០៣នាក់ស្រី០២នាក់ ប្រជាពលរដ្ឋខេត្តព្រៃវែងមានចំនួន០៨នាក់ ស្រី០២នាក់ ក្មេង០៣នាក់ ។ មន្ត្រីនគរបាលបានបញ្ជាក់ថា ពលករដែលត្រូវភាគីថៃចាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានរាល់ថ្ងៃ តែជាក់ស្តែងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ បញ្ជូនច្រើនជាងសព្វមួយដងហើយជាពលករខ្មែរដែលចូលទៅរក និងធ្វើការងារនៅក្នុងប្រទេសថៃដោយខុសច្បាប់ទើបភាគីថៃចាប់បញ្ជូនមកវិញ ។

ដោយយោងតាមរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ ការងារប្រយុទ្ធប្រឆាំងការជួញដូរ និងសមាហរណកម្មដែលសហការជាមួយសមត្ថកិច្ចច្រកទ្វារអន្តរជាតិប៉ោយប៉ែតភាគីថៃចាប់បញ្ជូនពលករខ្មែរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត រយៈពេល១ខែមានចំនួន១.៦៣១នាក់ ស្រី៥៥៥នាក់ កុមារ២០៦នាក់ កុមារី៩៨នាក់ ក្នុងនោះបានសម្ភាសន៍កុមារចំនួន៣៨នាក់ មានស្រី២៥នាក់ មានក្មេងកំព្រាចំនួន០៥នាក់ និងកុមារត្រូវបានគេជួញដូរមានចំនួន០៩នាក់ ស្រី០៤នាក់ ៕

website_news/2018211202.txt · Last modified: 2018/12/21 15:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki