website_news:2018211203

ពលការីនីខ្មែរធ្វើការនៅខេត្ត ត្រាត ដាច់ចិត្តចងករសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

https://cammigrant.blogspot.com/ posted by MT Vlog on December 20, 2018

កាលពីវេលាម៉ោង០៨យប់មិញនេះ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨ មានករណីពលការិនីខ្មែរម្នាក់ឈ្មោះ ដឿន សុភាន់ បានសម្រេចចិត្តចងកសម្លាប់ខ្លួនឯងនៅក្នុងផ្ទះកន្លែងដោយមិនដឹងមូលហេតុ ដែលមានទីតាំងស្ថិតនៅភូមិខៅតូម៉ោក ឃុំប្រាណីត ស្រុកខៅសាម៉ីង ខេត្តត្រាត ប្រទេសថៃ។ លក្ខណៈពេលនេះផងដែរ អាជ្ញាធរថៃក៍កំពុងទាក់ទងក្រុមគ្រួសារសព ដើម្បីធ្វើបុណ្យតាមប្រពៃណី។

គួបញ្ជាក់ផងដែរថា ឆ្នាំ២០១៨ នេះមានពលករចំណាកស្រុកសរុបចំនួន ១,៨៣៦ ៦៦៦នាក់។ ពលករចំណាកស្រុកស្របច្បាប់មានចំនួន ១,០៣៩ ៧៩៧ នាក់។ ចំពោះអ្នកដែលចេញទៅធ្វើការមិនស្របច្បាប់មានចំនួន៧៩៦,៨៦៩នាក់។ នេះបើយោងតាមរបាយការណ៍ប្រឆាំងការជួញដូរមនុស្ស។

website_news/2018211203.txt · Last modified: 2018/12/21 15:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki