website_news:2018220104

អាជ្ញាធរថៃចាប់ផ្តើមចុះចាប់ពលករដែលធ្វើការងារលក់ដូរក្នុងផ្សារ

http://www.prakpheaktra.com/ January 19, 2018

ថៅកែហាងលក់មាស និងលក់ឥវ៉ាន់ចាបហួយព្រមទាំងពលករសញ្ជាតិភូមាចំនួន០៨នាក់ ត្រូវកម្លាំងអាជ្ញាធរថៃចាប់ខ្លួន បន្ទាប់ពីជួលពលករអោយធ្វើការខុសលក្ខខ័ណ្ឌច្បាប់ការងារ។ កាលពីថ្ងៃសុក្រទី១៩ ខែមករា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចក្រសួងការងារសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានមានទាហាន និងតម្រួតអន្តោប្រវេសន៍ចុះ បង្ក្រាបទីតាំងលក់មាស និងឥវ៉ាន់ចាបហួយមួយកន្លែង ស្ថិតនៅផ្ទះលេខ 293-35-36 ជាប់ផ្សារភេតកាសេម១ ក្នុងស្រុកសុរាច ខេត្តសុរ៉ាតថានី ប្រទេសថៃ ។ យោងតាមប្រភពព័ត៌មានថៃ ចុះផ្សាយអោយដឹងថា ទីតាំងលក់ដូរខាងលើបានជួលពលករភូមាចំនួន ០៨នាក់ អោយធ្វើការលក់ឥវ៉ាន់ និងទទួលប្រាក់ពីរអ្នកទិញ ដោយការងារបែបនេះគឺខុសនិងច្បាប់ការងារប្រទេសថៃ ដែលហាមឃាត់មិនឲ្យពលករបរទេសលក់ដូរ និងមុខតូបជាដាច់ខាត ហើយអត្រាទោសទណ្ឌត្រូវផាកពិន័យជាប្រាក់ចាប់ពី២០០០฿ ដល់ ១០០,០០០฿ ឬទាំងចាប់ទាំងផាក់ពិន័យ។

website_news/2018220104.txt · Last modified: 2018/01/22 15:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki