website_news:2018220105

ចាប់ពលករខ្មែរ០៩នាក់ កាន់លិខិតឆ្លងដែនដើរលេង មកធ្វើការនៅថៃ

http://www.prakpheaktra.com/ January 19, 2018

ពលករខ្មែររស់នៅក្នុងខេត្តបន្ទាយមានជ័យ, សៀមរាប និងកំពុងធំ ចំនួន០៩នាក់ ត្រូវកម្លាំងអាជ្ញាធរថៃចាប់ខ្លួន បន្ទាប់ពីធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃ។ កាលពីថ្ងៃអង្គារទី១៧ ខែមករា ឆ្នាំ២០១៨ កន្លងទៅ កម្លាំងអាជ្ញាធរថៃបានធ្វើការចុះបង្ក្រាបពលករចំណាកស្រុកខុសច្បាប់ដែលកំពុងធ្វើការនៅក្នុងតំបន់ទេសចរណ៍ក្រុងប៉ាតាយា ស្រុកបាងឡាម៉ុង ខេត្តឈុនបុរី ប្រទេសថៃ បានបើកយុទ្ធនាការបង្ក្រាបពលករចំណាក់ស្រុកខុសខច្បាប់នៅក្នុងតំបន់ក្រុងប៉ាតាយាយ៉ាងសកម្មដើម្បីទប់ស្កាត់បញ្ហាអំពើជួញដូរមនុស្ស។

យោងតាមប្រភពពីពលករខ្មែរយើងម្នាក់ បានរាយការណ៍ប្រាប់តាមរយៈទូរស័ព្ទអោយបានដឹងថា មានបងប្អូនមិត្តភក្តិរបស់គាត់ចំនួន០៩នាក់ ត្រូវកម្លាំងអាជ្ញាធរថៃចាប់ខ្លួន ខណៈពេលកំពុងធ្វើការនៅក្នុងហាងម៉ាស្សាបាតជើងមួយកន្លែង ស្ថិតនៅក្នុងផ្លូវ (សាយសង) ក្បែរឆ្នេរសមុទ្រក្រុងប៉ាតាយ៉ា តាមការរៀបរាប់របស់ពលករខ្មែររូបនោះបន្តទៀតថា បងប្អូនគាត់ និងមិត្តភក្តិខ្លះទៀតមានលិខិតឆ្លងដែន ដើរលេង និងខ្លះទៀតគ្មានឯកសារអ្វីទាំងអស់ ។

ក្រោយពេលចាប់ខ្លួនបងប្អូនមិត្តភក្តិទាំង០៩នាក់ ត្រូវកម្លាំងអាជ្ញាធរថៃបញ្ជូនទៅដាក់គុកនៅក្នុងអធិការដ្ឋានតម្រួតក្រុងប៉ាតាយ៉ាបានចំនួនពីរយប់ រួចត្រូវសមត្ថកិច្ចបញ្ជូនបន្តទៅដាក់គុកនៅទីក្រុងបាងកក ប្រទេសថៃ។ ពលករខ្មែររូបនោះបានសូមអំពាវនាវដល់បងប្អូនពលករខ្មែរខុសច្បាប់ទាំងអស់ អោយមានការប្រុងប្រយ័ត្ន និងកុំធ្វើការខុសច្បាប់អោយសោះទោះបីជាមានលិខិតឆ្លងដែនលេងក៏មិនអាចជួយបងប្អូនបានដែរ។

website_news/2018220105.txt · Last modified: 2018/01/23 09:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki