website_news:2018220106

អាជ្ញាធរថៃ ចុះអនុវតច្បាប់ការងារ ហាមពលករបរទេសធ្វើការលក់ដូរ

http://www.prakpheaktra.com/ January 21, 2018

ថៅកែថៃដេកព្រួយបន្ទាប់ពីអាជ្ញាធរថៃចុះអនុវត្តច្បាប់ការងារម៉ើងម៉ាត់ចាប់ពលករធ្វើការលក់ដូរខុសលក្ខខ័ណ្ឌ បន្ទាប់ពីកម្លាំងអាជ្ញាធរថៃចុះអនុវត្តច្បាប់ការងារ និងបង្ក្រាបពលករចំណាកស្រុកធ្វើការខុសច្បាប់អស់រយៈពេលជាងមួយសប្តាហ៍កន្លងមក គេសង្កេតឃើញថា បណ្ដាថៅកែថៃមួយចំនួនធំដែលប្រកបរមុខរបររកស៊ីលក់ដូរនៅតាមផ្សារឬក្នុងហាងទំនើបនានាក្នុងប្រទេសថៃ ហើយកំពុងជួលពលករបរទេសអោយធ្វើការនោះ ចាប់ផ្តើមមានការព្រួយបារម្ភចំពោះកម្មកររបស់របស់ខ្លួនព្រោះកម្មករភាគច្រើនជាពលករបរទេស ហើយការងារដែលពលករទាំងនោះកំពុងធ្វើជាការងារ ដែលខុសពីលក្ខខ័ណ្ឌនៃច្បាប់ការងារបានកំណត់។ ដូច្នេះបញ្ហានេះបានអោយថៅកែថៃខ្លះទៀតរងគ្រោះដោយសារច្បាប់នេះ ហើយអាចនឹងត្រូវបានបិទទ្វារមុខរបររបស់ខ្លួន ដោយសារតែរត់មិនរួចនិងការជួលជនជាតិថៃដូចគ្នាអោយមកធ្វើការជនួសពលករបរទេស។

រីឯរាជភិបាលថៃក៏មិនមានដំណោះស្រាយ ជួយការកែសម្រួលលើបញ្ហាច្បាប់ការងារនេះនៅឡើយ ដូច្នេះបណ្ដាថៅកែថៃ កំពុងតែព្រួយបារម្ភយ៉ាងខ្លាំង ព្រោះត្រង់ចំណុចវាធ្វើអោយសម្ថកិច្ចខិលខូចមួយចំនួន ឆ្លៀតឱកាសរកផលប្រយោជន៍ពីច្បាប់ការងារនេះ។ យ៉ាងណាមិញថៅកែថៃមួយចំនួនបានទាមទារឲ្យរាជរដ្ឋាភិបាលថៃ យកបញ្ហានេះទៅពិចារណា ហើយកែសម្រួលលើច្បាប់ការងារមួយចំនួនដែលពលរដ្ឋថៃមិនធ្វើ អាចសម្រួលអោយពលករបរទេសធ្វេីការបាន ដើម្បីជួយសម្រួលដល់អាជីវករថៃកំពុងជួលពលករបរទេសអោយធ្វើការ។ គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំ២០១៧កន្លងទៅក្រុមអាជីវករលក់ខោអាវក្នុងតំបន់ប៉ាទូណាម ទីក្រុងបាងកក ធ្លាប់នាំគ្នាទាមទារឲ្យសភាពាណិជ្ជកម្មថៃលើកយករឿងនេះមកដោះស្រាយផងដែរ តែបានស្ងាត់ទៅវិញបន្ទាប់ពីរាជ រដ្ឋាភិបាលថៃប្រកាសច្បាប់មាត្រា៤៤ ពន្យារការអនុវត្តច្បាប់គ្រប់គ្រងពលករបរទេសថ្មីកាលពីពាក់កណ្តាលឆ្នាំ២០១៧។

website_news/2018220106.txt · Last modified: 2018/01/22 15:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki