website_news:2018220107

ជួយស្វែងរកសាច់ញាតិផងពលករខ្មែរ២នាក់ ត្រូវរថយន្តបុកស្លាប់នៅខេត្ដឈុនបុរី

http://www.prakpheaktra.com/ January 21, 2018

ពលករខ្មែរធ្វើការនៅក្នុងខេត្តឈុនបុរីពីរនាក់ជិះម៉ូតូទៅផ្សារត្រូវរថយន្ដសណ្ដោងបុកស្លាប់ម្នាក់ និងរងរបួសម្នាក់យ៉ាងអាណោចអាធ័ម។ កាលពីវេលាម៉ោង០៤:០០ល្ងាចថ្ងៃអាទិត្យទី២១ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅត្រង់ចំណុចផ្លូវជាតិលេខ៣៤៤ បានបឹង-ក្លែងម្ដុំបង្គោលគីឡូម៉ែត្រ២៦-២៧ ស្ថិតក្បែរណងព្រឺ ស្រុកបានបឹងខេត្តឈុនបុរី ក្នុងករណីគ្រោះថ្នាក់ចរាចរនេះបានបណ្ដាលឲ្យបុរសពលករខ្មែរម្នាក់ត្រូវស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានភ្នាក់ងារសង្គ្រោះ(ស្វាងស្រុកបានបឹង)បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបានបឹង ខេត្តឈុនបុរី បច្ចុប្បន្នជនរងគ្រោះដែលស្លាប់គេនៅមិនទាន់បញ្ជាក់ឈ្មោះប្រាប់នៅឡើយទេ ។ ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចតម្រួតស្រុកបានបឹងបានចុះធ្វើអន្តរាគមន៍ និងបញ្ជូនសាកសពជនរងគ្រោះយកទៅរក្សាទុកនៅមន្ទីរពេទ្យដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

website_news/2018220107.txt · Last modified: 2018/01/23 09:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki