website_news:2018220108

ហ្វីលីពីន ឈប់បញ្ជូនពលករទៅប្រទេសគុយវ៉ែត ដោយសារមូលហេតុមួយ

http://kleykley.sabay.com.kh/ ថ្ងៃនេះ ម៉ោង 10:18

រដ្ឋាភិបាលហ្វីលីពីន បានប្រកាសផ្អាកការបញ្ជូនពលកររបស់ខ្លួនទៅកាន់ប្រទេសគុយវ៉ែត ជាបណ្ដោះអាសន្ន ក្រោយមានករណីអត្តឃាតជាច្រើនរបស់ពលករហ្វីលីពីន នៅទីនោះ។ លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន អះអាងថា និយោជកគុយវ៉ែត ដែលរស់នៅក្នុងរដ្ឋ Gulf បានប្រើប្រាស់អំពើហិង្សាទៅលើពលករហ្វីលីពីនចំនួន ៤នាក់ ដែលជាហេតុបណ្ដាលឲ្យពួកគេត្រូវបង្ខំចិត្តធ្វើអត្តឃាត។ លោកបញ្ជាក់ទៀតថា នៅមានពលករនារីហ្វីលីពីនជាច្រើននាក់ទៀត ក៏ធ្លាប់ត្រូវគេរំលោភបំពានផ្លូវភេទផងដែរនៅក្នុងប្រទេសគុយវ៉ែត។ ទាក់ទងនឹងបញ្ហានេះ គុយវ៉ែត បានធ្វើការពិភាក្សាជាមួយនឹងសមត្ថកិច្ចហ្វីលីពីនរួចមកហើយ ដើម្បីស៊ើបអង្កេត៕ ប្រភព៖ BBC ប្រែសម្រួល៖ ឈាង

website_news/2018220108.txt · Last modified: 2018/01/22 15:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki