website_news:2018220204

ពលករខ្មែរម្នាក់ ធ្លាក់ពីលើអគារខ្ពស់ ជុងដែក បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

http://www.arey-news.com/ (ថ្ងៃទី 21 February 2018 ម៉ោង 2:40 pm)

ថៃ ៖ កាលពីពេលថ្មីៗនេះ រន្ធត់ណាស់លោកអើយ តើនៅមានពលករខ្មែរយើងប៉ុន្មាននាក់ទៀតដែលរងគ្រោះថ្នាក់ដ៏រន្ធត់បែបនេះទៀត ថ្មីៗមានសេចក្តីរាយការណ៍មួយមកពីប្រទេសថៃមកថា មានពលករខ្មែរមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្លាក់ពីលើអគារកំពង់សាងសង់មួយនៅក្នុងប្រទេសថៃ បណ្តាលឲ្យជុងដែកធ្លាយពីម្ខាងទៅម្ខាង មើលទៅគួរឲ្យសង្វែករកអ្វីប្រៀបមិនបាន ។ ប្រភពពីបណ្តាញសង្គមហ្វេសប៊ុកមិនបានបញ្ជាក់ថា តើគ្រោះអកុសលនេះបានកើតឡើងនៅពេលណា ថ្ងៃណា និងនៅកន្លែងណានោះទេ ចំណែកស្ថានភាពរបស់ពលករនោះ មកដល់ពេលនេះ ក៏មិនដឹងយ៉ាងនៅឡើយដែរ ។ កន្លងមកមានពលករខ្មែរមួយចំនួនដែលធ្វើនៅថៃជាកម្មករសំណង់បានរងគ្រោះថ្នាក់ជាបន្តបន្ទាប់ ពិសេសករណីធ្លាក់ពីលើអគារកំពុងសាងសង់ បណ្តាលឲ្យស្លាប់ចោលប្រពន្ឋកូនសាច់ញាតិ ក៏ដូចជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ផងដែរ ៕

website_news/2018220204.txt · Last modified: 2018/02/26 11:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki