website_news:2018220205

រន្ធត់ណាស់.! បាក់រណ្ដៅដីសង្កត់កម្មករសំណង់ភូមាស្លាប់ 01នាក់រងរបួស 02នាក់

http://www.prakpheaktra.com/ February 21, 2018

នៅថ្ងៃពុធ ទី21 ខែកុម្ភៈ ឆ្នាំ2018 មានហេតុការណ៍ឧបទ្ទវហេតុគ្រោះថ្នាក់បាក់រណ្ដៅដីសង្កត់កម្មករធ្វើការសំណង់នៅខេត្តភូកេត ប្រទេសថៃបណ្ដាលឱ្យមានកម្មករម្នាក់ស្លាប់នៅ និងកន្លែងកើតហេតុ និងកម្មករចំនួន02នាក់ទៀតរងរបួសធ្ងន់។ ករណីហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅក្នុងបរិវេណការដ្ឋានសំណង់មួយកន្លែងស្ថិតនៅស្រុកមឿង ខេត្តភូកេត ប្រទេសថៃ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រណ្ដៅដីជំរៅជាងបីម៉ែត្របានបាក់ស្រុតចុះ ហើយសង្កត់កម្មករដែលកំពុងធ្វើការនៅខាងក្រោមនោះតែម្ដង។

កម្មករដែលរងគ្រោះនៅហេតុការណ៍គ្រោះរួមមាន 1.ឈ្មោះ Nea Sor Din អាយុ 22ឆ្នាំ សញ្ជាតិ ភូមា រងរបួសធ្ងន់ 2.ឈ្មោះ Niw Ta Av អាយុ 37ឆ្នាំ សញ្ជាតិ ភូមា (ស្លាប់) 3.ឈ្មោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចថៃបានចុះអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ រួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ចំណែកឯមូលហេតុបង្កអោយកើតហេតុគ្រោះថ្នាក់នេះសមត្ថកិច្ចថៃកំពុងធ្វើការស្រាវជ្រាវដើម្បីចាត់វិធានការចំពោះក្រុមវិស្វករដែលចេញផ្លង់គ្រោងសាងសង់នេះ។

website_news/2018220205.txt · Last modified: 2018/02/22 13:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki