website_news:2018220305

កុមាររ៉ូហ៊ីងយ៉ាត្រូវបានគេជួញដូរផ្លូវភេទនៅជំរំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែស

http://bayontv.com.kh/ 21/03/2018

បង់ក្លាដែស៖ ការស៊ើបអង្កេតរបស់សារព័ត៌មាន BBC បានរកឃើញថា ក្មេងស្រីក្នុងវ័យជំទង់កំពុងត្រូវគេជួញដូរផ្លូវភេទ ក្នុងជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្នុងប្រទេសបង់ក្លាដែស។ ជនបរទេសកំពុងស្វែងរកសេវាផ្លូវភេទ អាចមានមធ្យោបាយងាយស្រួលក្នុងការទាក់ទងក្មេងៗ ដែលបានរត់ភៀសខ្លួនពីជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបច្ចុប្បន្នប្រឈមនឹងការគំរាមកំហែងថ្មីមួយទៀត។ វ័យ ១៤ឆ្នាំក្មេងស្រី Anwara កំពុងរស់ភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីក្រុមគ្រួសាររបស់នាងត្រូវបានគេសម្លាប់ នាងបានស្វែងរកជំនួយនៅតាមដងផ្លូវ ទៅកាន់ប្រទេសបង់ក្លាដែស។ Anwara បាននិយាយថា មានស្ត្រីមួយចំនួនបានជិះរថយន្តមកជិតខ្ញុំ ហើយសួរខ្ញុំថាតើខ្ញុំព្រមទៅជាមួយពួកគេ ឬទេ? បន្ទាប់ពីទទួលយកជំនួយរបស់ពួកគេ នាងត្រូវបានទាញឡើងរថយន្តដោយសន្យាថា នឹងនាំនាងទៅទៅរកជីវិតថ្មី។

ផ្ទុយទៅវិញនាងត្រូវគេនាំទៅកាន់ជំរំជិតទីក្រុងខុកបាសា។ Anwara រៀបរាប់ថា មិនយូរប៉ុន្មានពួកគេបាននាំក្មេងប្រុស ២នាក់មកឲ្យនាង។ ពួកគេលើកកាំបិតបង្ហាញនាង និងចាកពោះនាងរួចវាយធ្វើបាបរូបនាង ព្រោះនាងមិនព្រមធ្វើតាមពួកគេ។ បន្ទាប់មកក្មេងប្រុសទាំង ២នាក់នោះក៏បានចាប់រំលោភខ្ញុំ។ ការជួញដូរផ្លូវភេទនៅក្បែរជំរំជនភៀសខ្លួនមានកាន់តែច្រើន។ ស្ត្រី និងកុមារគឺជាជនរងគ្រោះខ្លាំងជាងគេ។ កុមារ និងឱពុកម្ដាយរបស់គេបានប្រាប់ BBC ថា ពួកគេបានទទួលការងារនៅខាងក្រៅ និងក្នុងរដ្ឋធានីដាកា ជាអ្នកបម្រើតាមផ្ទះ, បុគ្គលិកសណ្ឋាគារ និងកម្មករផ្ទះបាយជាដើម៕ អត្ថបទ៖ សុខមាន

website_news/2018220305.txt · Last modified: 2018/03/22 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki