website_news:2018220306

នោះ.! តម្រួត(តម៉)ចុះចាប់ដល់តូប ករណីធ្វើការខុសលក្ខខ័ណ្ឌ

http://www.pheaktraprak.com/ March 22, 2018

កាលពីវេលាម៉ោង07 ព្រឹកថ្ងៃពុធ ទី21 ខែមីនា ឆ្នាំ2018 កម្លាំងសមត្ថកិច្ចតម្រួតនិងអាជ្ញាធរមូលដ្ឋានក្នុងខេត្ត ចាន់បុរី ប្រទេសថៃ បានបើកកិច្ចព្រឹត្តិការណ៍ចុះចាប់ខ្លួនពលករបរទេសមួយចំនួនដែលកំពុងធ្វើការលក់ដូរខុសលក្ខខ័ណ្ឌការងារនៅត្រង់ចំណុចផ្សារប៉ូលីងស្ថិតក្នុងស្រុកមឿង ខេត្តចាន់បុរី ប្រទេសថៃ។ យោងតាមរបាយការណ៍សមត្ថកិច្ចថៃបានឲ្យដឹងថាពលករបរទេសចំនួន01នាក់ ត្រូវកម្លាំងអាជ្ញាធរថៃចាប់ខ្លួនចាប់បន្ទាប់ពីសមត្ថកិច្ចបានរកឃេីញឃើញថាពលកររូបនោះធ្វើការខុសពីបៃអនុញ្ញាតការងារដែលក្រសួងការងារថៃបានកំណត់។ តាមការអះអាងរបស់សមត្ថកិច្ចបានប្រាប់ថា កន្លងមកកម្លាំងសមត្ថកិច្ចធ្លាប់ចុះចាប់ពលករបរទេសដែលធ្វើការខុសលក្ខខ័ណ្ឌនៅផ្សារខាងលើនេះ ជាញឹកញាប់ណាស់ដែរ ក៏ប៉ុន្តែនៅតែមានពលករព្រឹត្តិបទល្មើសច្បាប់ដូចករណីមុនទៀត។ បន្ទាប់ពីឃាត់ខ្លួនពលកររូបនោះត្រូវសមត្ថកិច្ចបញ្ជូនយកទៅធ្វេីការសាកសួរនៅអធិការដ្ឋានតម្រួតអន្តោប្រវេសន៍ខេត្តចាន់បុរីដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការអោយចាត់វិធានការតាមផ្លូវច្បាប់ ។

website_news/2018220306.txt · Last modified: 2018/03/22 14:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki