website_news:2018220502

ក្រុមហ៊ុនឯកជនចំនួន៨៥ ធ្វើការជ្រើសរើសបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសជាង៤ម៉ឺននាក់

http://www.rasmeinews.com/ May 22, 2018, 9:33 AM

ដោយ: មុនីរ័ត្ន / ភ្នំពេញ: សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អញ្ជើញជាអធិបតីភាពនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៧ និងទិសដៅអនុវត្តឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី២២ ខែឧសភានេះ នៅក្រសួងមហាផ្ទៃ។

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតអោយក្រុមហ៊ុនឯកជនចំនួន៨៥ ធ្វើការជ្រើសរើសបញ្ជូនពលករទៅធ្វើការដោយស្របច្បាប់នៅក្រៅប្រទេស និងតាមប្រព័ន្ធអនុគ្រោះមុខរបរ (EPS) របស់រដ្ឋាភិបាលបានចំនួន ៤៥.៧៩៧នាក់ (ស្រី១៨.២៨០នាក់) ក្នុងនោះក្រុមហ៊ុនចំនួន៨៥ក្រុមហ៊ុន បានជ្រើសរើសនិងបញ្ជូនពលករទៅធ្វើការដោយស្របច្បាប់ នៅក្រៅប្រទេសសរុបចំនួន៣៨.១៣៦នាក់ (ស្រីចំនួន១៦.៤៨នាក់) និងបញ្ជូនទៅប្រទេសថៃ ៣៥.៦៧៤នាក់ ស្រី១៥.០៨០នាក់។ ជប៉ុន ២.២៨០នាក់ ស្រី១.២៤១។ សឹង្ហបុរី ១៣៨នាក់ (ស្រី)។ ម៉ាឡេស៊ី២៧នាក់។ អារ៉ាប់ប៊ីសាអូឌីត ចំនួន១២នាក់ (ស្រី)។ តំបន់រដ្ឋបាលពិសេសហុងកុង ចំនួន៥នាក់ (ស្រី)។ រដ្ឋាភិបាលបានបញ្ជូនពលករ ទៅធ្វើការនៅប្រទេសកូរ៉េ តាមប្រព័ន្ធអនុគ្រោះមុខរបរចំនួន ៧.៦៦១នាក់ (ស្រី១.៧៩៧នាក់)៕

website_news/2018220502.txt · Last modified: 2018/05/22 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki