website_news:2018220503

ឆ្នាំ២០១៧ ពលករខ្មែរដែលស្លាប់នៅថៃ មានប៉ុន្មាននាក់?

http://kleykley.sabay.com.kh/ ថ្ងៃចន្ទ, ២២ ឧសភា ម៉ោង 11:39

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា អាជ្ញាធរកម្ពុជាបានទទួលសពប្រជាពលរដ្ឋខ្មែរពីអាជ្ញាធរថៃចំនួន ២០៦លើក សរុបចំនួន ២១១នាក់ ក្នុងនោះស្រីចំនួន៤៣នាក់។ ការបញ្ជាក់នេះ នៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៧ និងទិសដៅអនុវត្តឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី២២ ខែឧសភានេះ នៅទីស្តីការក្រសួងមហាផ្ទៃ។ លោកស្រីបានបន្តថា អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរត្រឡប់មកកម្ពុជាវិញ ក្រោមរូបភាពនិរទេស តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតសរុបមានចំនួន ៧៣២៧៥ នាក់ ស្រី ២៥៥៨០នាក់។ ចំណែកខេត្តបាត់ដំបង បានទទួលពលករខ្មែរពីអាជ្ញាធរថៃ ចំនួន ៥៦៧២០នាក់ ស្រី ២៥២៥០នាក់។ រីឯខេត្តប៉ៃលិន ទទួលពលករខ្មែរពីអាជ្ញាធរថៃ ចំនួន ១២៤៦ នាក់ ស្រី ៥១៧នាក់៕ អត្ថបទ៖ សោភា

website_news/2018220503.txt · Last modified: 2018/05/22 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki