website_news:2018220801

នគរបាលខេត្តមណ្ឌលគិរី ចុះអប់រំផ្សព្វផ្សាយអំពីច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រីនិងកុមារ

http://cambodiapolice.com/policekh/ 5:20 pm 21 សីហា 2018

មណ្ឌលគិរី ៖ នៅវេលាម៉ោង៨និង០០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ លោកស្រីឧត្ដមសេនីយ៍ ហួន គឹម ហេង ស្នងការរងទទួលផែនយេនឌ័រ លោកវរសេនីយ៍ទោ នន់ សុវណ្ណារ៉ា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស ព្រមទាំងសហការី បានអញ្ជើញចុះមកប្រជុំពិភាក្សា និងសហការជាមួយកម្លាំងអធិការកម្លាំងប៉ុស្តិ៍ស្រែខ្ទុម ដើម្បីចុះធ្វើការផ្សព្វផ្សាយច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដួរមនុស្ស និងអំពីការធ្វើអាជីវកម្មផ្លូវភេទលើស្ដ្រី និងកុមារ ព្រមទាំងស្ដ្រីបម្រើការងារខារ៉ាអូខេ និងផ្ទះសំណាក់ ៕

website_news/2018220801.txt · Last modified: 2018/08/22 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki