website_news:2018220802

ជំនាញអាវុធហត្ថឃាត់ខ្លួនម្តាយ និងកូននាំទៅតុលាការ ពាក់ព័ន្ធជួញដូរអនីតិជន

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៨ ម៉ោង ០០:០១ ឃឹម ប៊ុនណាក់

រាជធានីភ្នំពេញ៖ ព័ត៌មានបឋមបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២១ សីហា កម្លាំងសមត្ថកិច្ចការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន ជនសង្ស័យ២នាក់ម្តាយ និងកូនស្រី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលជាករណីពាក់ជួញដូរអនីតិជន ក្រោមអាយុ១៥ឆ្នាំ។ នារសៀលថ្ងៃដដែលនេះ តំណាងអយ្យការមិនទាន់បានសាកសួរ ជនសង្ស័យ២នាក់ម្តាយ និងកូនចប់សព្វគ្រប់នៅឡើយទេ ហើយបានប្រគល់ឲ្យទៅកងរាជអាវុធហត្ថគ្រប់គ្រងវិញ តម្រូវឲ្យព្រឹកថ្ងៃទី២២ សីហា នាំមកសាកសួរបន្តទៀត។ ជនសង្ស័យត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៩ សីហា ដែលពាក់ព័ន្ធលើបណ្តឹង របស់អាណាព្យាបាលក្មេងស្រី៤នាក់ ក្នុងនោះមាន៣នាក់ អាយុមិនដល់៧ឆ្នាំផង និងម្នាក់អាយុ១៣ឆ្នាំ។ ជនសង្ស័យបាននាំក្មេងស្រី៤នាក់នោះ ជួញដូរដោយមានគោលដៅ ពោលគឺយកទៅបម្រើការងារតាមផ្ទះជាថ្នូរនឹង ទទួលបានប្រាក់មកវិញ៕

website_news/2018220802.txt · Last modified: 2018/08/22 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki