website_news:2018230104

អាជ្ញាធរក្រសួងការងារថៃ ចុះបង្ក្រាបពលករភូមា ធ្វើការលក់ដូរ

http://www.prakpheaktra.com/ January 22, 2018

កម្លាំងអាជ្ញាធរក្រសួងការងារថៃ ព័ទ្ធចាប់ពលករបរទេសធ្វើការលក់ដូរខុសលក្ខខ័ណ្ឌក្នុងផ្សារក្នុងផ្សារ (ថេសបាន) ខេត្តរ៉ាក់ណង់ឃាត់ខ្លួនបានពលករភូមាមួយចំនួន។ កាលពីថ្ងៃច័ន្ទទី២១ ខែមករា ឆ្នាំ២០១៨ នេះកម្លាំងអាជ្ញាធរក្រសួងការងារថៃ សហការជាមួយកម្លាំងតម្រួត,ទាហានអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបពលករបរទេសដែលកំពុងធ្វើការលក់ដូរ នៅក្នុងផ្សារ(ថេសបាន)ស្រុករ៉ាក់ណង ខេត្តរ៉ាក់ណង ប្រទេសថៃ។ ក្នុងកិច្ចព្រឹត្តិបត្រការណ៍ចុះបង្ក្រាបពលករធ្វើការខុសលក្ខខ័ណ្ឌលើកនេះ កម្លាំងអាជ្ញាធរថៃធ្វើការឃាត់ខ្លួនបានពលករសញ្ជាតិភូមាមួយចំនួន និងមួយចំនួនរត់គេចខ្លួនបាត់អស់។

website_news/2018230104.txt · Last modified: 2018/01/23 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki