website_news:2018230105

ពលករខ្មែរ ១នាក់ រិះគន់មន្ត្រីនគរបាលកម្ពុជា ប្រចាំច្រកព្រំដែន អន្តរជាតិបានឡែមរឿងយកប្រាក់ថ្លៃជាងខាងថៃ

http://www.prakpheaktra.com/ January 22, 2018

ពលករខ្មែរម្នាក់បង្ហោះសាររិះគន់ចំពោះមន្ត្រីនគរបាលកម្ពុជាប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបានឡែម បន្ទាប់ពីមន្ត្រីរូបនោះយកប្រាក់ពីគាត់ចំនួន១០០បាត ដោយខាងភាគីថៃយកត្រឹមតែ ២០បាតប៉ណ្ណោះ។ ម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Sea Yoeun បានសរសេរសារបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ថា៖ ”អ្នកដែលចូលតាមច្រកឡែម ទៅថៃ មានប៉ាស្ព័រវីសារ២ឆ្នាំ ទិញសំបុតចូល១០បាតក្នុងមួយនាក់ នគបាលច្រកមិនឲ្យចូលទេត្រូវចំណាយ១០០បាត ក្នុង១នាក់ទៀតសុពលភាព រយៈពេល១ថ្ងៃ បានវាឲ្យចូល ហើយចំណែកខាងថៃ ចូលយកតែ20បាតទេក្នុង១នាក់ បានសុពលភាពរយៈពេល១ខែទៀត គឺតំលៃថោកជាងខាងខ្មែរថ្វេដង តើនគរបាលច្រកឡែមវាបឺតឈាមតែខ្មែរដែរទេ?សូមជួយជាយបល់ផង”

ចំពោះបញ្ហាខាងលើនេះ មានបងប្អូនពលករខ្មែរខ្លះទៀតគាត់បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះរឿងមន្ត្រីនគរបាលព្រំដែនកម្ពុជាដែលតែងតែយកប្រាក់ពីពួកគាត់ថ្លៃជាងភាគថៃគេយក។ យ៉ាងណាមិញចំពោះបងប្អូនពលករខ្មែរដែលមានលិខិតឆ្លងដែនធ្វើការហើយមានវីសារធ្វើការត្រឹមត្រូវ នៅពេលដែលវិលត្រឡប់ទៅលេងស្រុកកំណើត ពលករត្រូវធ្វើវីសារដើរផ្លូវហៅថា(វីសារធីអ៊ិនទ្រីរ)ដើម្បីជៀសវាងបញ្ហារឿងសម្ថកិច្ចតាមព្រំដែនទាប្រាក់ ព្រោះបើពលករគ្មានវីសារនេះទេ បងប្អូនអាចនឹងត្រូវសមត្ថកិច្ចតាមព្រំដែនទាប្រាក់លើសពីរយបាតនេះទៀត។

website_news/2018230105.txt · Last modified: 2018/01/23 15:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki