website_news:2018230302

ក្ដៅៗ.! អាជ្ញាធរថៃបើកយុទ្ធនាការបិទទីក្រុងចាប់ជនអន្តោប្រវេសន៍និងពលករខុសច្បាប់

http://www.pheaktraprak.com/ March 23, 2018

ព័ត៌មានក្ដៅកម្លាំងអាជ្ញាធរថៃចុះបង្ក្រាបចាប់ជនអន្តោប្រវេសន៍ និងពលករខុសច្បាប់ទូទាំងទីក្រុងបាងកកកាលពីយប់មិញនេះ។ កាលពីវេលាម៉ោង01:00យប់ ថ្ងៃសុក្រទី23 ខែមីនា ឆ្នាំ2018នេះ កម្លាំងតម្រួតទេសចរណ៍ថៃសហការជាមួយកម្លាំងសមត្ថកិច្ចនានានៅក្នុងទីបាងកកចំនួនប្រមាណរាប់រាយនាក់ បានបើកកិច្ចព្រឹត្តិការណ៍បិទឬីក្រុងចំនួន108កន្លែង ដើម្បីត្រួតពិនិត្យចាប់ពលករបរទេសខុសច្បាប់ ក្នុងព្រឹត្តិការណ៍នេះកម្លាំងសមត្ថកិច្ចថៃធ្វើការឃាត់ខ្លួនបានជនបរទេស និងពលករខុសច្បាប់សរុបចំនួន125 នាក់ ក្នុងនោះមានពលករខុសច្បាប់សញ្ជាតិភូមា 60នាក់ ជនជាតិខ្មែរកាន់លិខិតឆ្លងដែនស្នាក់នៅផុតពលភាពចំនួន 4នាក់ និងពលករខ្មែរលួចឆ្លងដែនមកធ្វើការខុសច្បាប់ចំនួន 4នាក់ព្រមទាំងជនអន្តោប្រវេសន៍សញ្ជាតិផ្សេងទៀតរាប់សិបនាក់ទៀត។

website_news/2018230302.txt · Last modified: 2018/03/23 14:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki