website_news:2018230304

ក្រុមការងារអន្តរក្រសួងពិភាក្សា និងពិនិត្យទៅលើសេចក្តីព្រាងច្បាប់ ស្តីពីការពពោះជំនួស

https://www.facebook.com/mojcambodia/ ក្រសួងយុត្តិធម៌ Ministry of Justice ថ្ងៃទី ២២ មីនា ២០១៨

ក្នុងថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២២ មីនា ២០១៨ នៅទីស្តីការក្រសួងយុត្តិធម៌ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីពិភាក្សា និងពិនិត្យទៅលើសេចក្តីព្រាងច្បាប់ ស្តីពី «ការពពោះជំនួស» ជាមួយនឹងលោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្អស់ របស់ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីពិភាក្សា និងពិនិត្យទៅលើសេចក្តីព្រាងច្បាប់ ស្តីពី «ការពពោះជំនួស» ដែលរៀបចំឡើងដោយក្រសួងយុត្តិធម៌ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងស្ថាប័នពាក់ព័ន្ធ មន្ត្រីក្រសួងយុត្តិធម៌ និងអ្នកជំនាញការ ចំនួន…..នាក់ ។ នៅក្នុងសេចក្តីព្រាងច្បាប់នេះ បែងចែកជា ៩ ជំពូក និង ៦២ មាត្រា និងមានគោលបំណងធានាការ អនុវត្តឲ្យបានត្រឹមត្រូវនូវការពពោះជំនួស ដើម្បីការពារសិទ្ធិរបស់ជនដែលពាក់ព័ន្ធ ទៅនឹងការពពោះជំនួស ជា ពិសេសស្ត្រី និងកុមារ ឲ្យបានសមស្របតាមបញ្ញត្តិច្បាប់ និងការពារ ទប់ស្កាត់ មិនឲ្យមានអាជីវកម្មតាមរយៈសេវា ពពោះជំនួសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

website_news/2018230304.txt · Last modified: 2018/03/23 14:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki